ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្តយ៉ាង​មុតមាំ​របស់​កម្ពុជា​ ចំពោះ​សន្តិភាព ពហុភាគី​និយម និង​គោលការណ៍​នានា​នៃ​ធម្មនុញ​អង្គការសហប្រជាជាតិ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី ១៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ចំពោះ​សន្តិភាព ពហុភាគី​និយម…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី ១៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ចំពោះ​សន្តិភាព ពហុភាគី​និយម និង​គោលការណ៍​នានា​នៃ​ធម្មនុញ​អង្គការសហប្រជាជាតិ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០២៥ នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី ១៥ ថ្នាក់ដឹកនាំ​អាស៊ាន និង​អង្គការសហប្រជាជាតិ បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ក្រោម​ផែនការ​សកម្មភាព​សម្រាប់​ការ​អនុវត្ត​សេចក្ដី​ប្រកាស​រួម​ស្តី​ពី​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អង្គការសហប្រជាជាតិ (​ឆ្នាំ ២០២៦-២០៣០) ដែល​ទើបបាន​អនុម័ត​នា​ពេល​ថ្មី​នេះ ។ កិច្ចប្រជុំ​កំពូល​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ក្នុង​ការ​បន្សំ​គ្នា​រវាង​ផែនការ​សកម្មភាព​នេះ​ទៅ​នឹង​ទស្សនវិស័យ​អាស៊ាន​ឆ្នាំ ២០៤៥ និង​របៀបវារៈ​ស្តី​ពី​ការ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ របស់ អង្គការសហប្រជាជាតិ ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ចំពោះ​សន្តិភាព ពហុភាគី​និយម និង​គោលការណ៍​នានា​នៃ​ធម្មនុញ​អង្គការសហប្រជាជាតិ ។ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា ពុំ​មាន​ប្រទេស​ណាមួយ​មាន​លទ្ធភាព​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ស្មុគស្មាញ​នា​ពេល​បច្ចុប្បន្ន​តែ​ម្នាក់ឯង​នោះ​ទ និង​បាន​អំពាវនាវ​ឱ្យ​ប្រកាន់​យក​នូវ​ស្មារតី​ទំនួល​ខុស​ត្រូវ​រួម ក្នុង​ការ​លើកកម្ពស់​នូវ​តួនាទី​ស្នូល​របស់​អង្គការសហប្រជាជាតិ ក្នុង​ការ​កសាង​ពិភពលោក​ឱ្យ​មាន​សន្តិភាព ស្ថិរភាព និង​យុត្តិធម៌ កាន់តែ​ប្រសើរ ។

សម្តេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា អាស៊ាន​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មានកំណើត​យ៉ាង​ឆាប់រហ័ស​របស់​សកលលោក ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាស៊ាន​បាន​ខិតខំ​កាន់តែ​ខ្លាំង​មិន​ត្រឹមតែ​ដើម្បី​សម្រេច​បាន​នូវ​កំណើន​ដ៏​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​បាន​ថា កំណើន​នេះ​គឺ​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន និង​រឹង​មាំ ។ អាទិភាព​ទាំង​អស់នេះ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នៅ​ក្នុង​ឯកសារ​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ ២០៤៥ ៖ អនាគត​រួម​គ្នា​ដែល​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​សម្រាប់​កិច្ច​ខិតខំ​រួម​គ្នា​របស់​អាស៊ាន ឆ្ពោះទៅ​សម្រេច​បានជា​តំបន់​មួយ​ដែល​ប្រកបដោយ​ព័ណ៌​បៃតង ចីរភាព និង​សមភាព កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ