ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធទ្រាំលែងបាន! ប្ដឹងនគរបាលចាប់ខ្លួនប្ដី ខណៈរករឿងឈ្លោះ និងបំផ្លាញទ្រព្យសម្បត្តិដោយសារតែស្រវឹង 

42 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ប្តី ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ខណៈ​ដែល​ផឹកស្រា​ស្រវឹង តែងតែ​រករឿង​ឈ្លោះ ប្រពន្ធ​ចាក់សោរ​ទ្វារ​មិន​ឱ្យ​ចូល​ផ្ទះ ក៏​កើត​ចិត្ត​ខឹង​ទាញ​យក​ម៉ូ​ទ័​រ​កាត់​បំផ្លាញ​ទ្រព្យសម្បត្តិ ប្រពន្ធ​ទ្រាំ​លែង​បាន ក៏​ប្តឹង​ឱ្យ​នគរបាល​ឃាត់…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ប្តី ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ខណៈ​ដែល​ផឹកស្រា​ស្រវឹង តែងតែ​រករឿង​ឈ្លោះ ប្រពន្ធ​ចាក់សោរ​ទ្វារ​មិន​ឱ្យ​ចូល​ផ្ទះ ក៏​កើត​ចិត្ត​ខឹង​ទាញ​យក​ម៉ូ​ទ័​រ​កាត់​បំផ្លាញ​ទ្រព្យសម្បត្តិ ប្រពន្ធ​ទ្រាំ​លែង​បាន ក៏​ប្តឹង​ឱ្យ​នគរបាល​ឃាត់ ។

ករណី​ហិ​.​ង្សា​ប្តី​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី បាន​និយាយ​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ ផ​ន សុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បុរស​ឈ្មោះ ផ​ន សុង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ម៉ូ​ទ័​រ​កាត់​សោ​ទ្វារ​ចំនួន​០៣ ពី​ខាង​មុខ​០២ និង​ចំហៀង​ចំនួន​០១ ដែល​ឈ្មោះ ជុំ ចិន្ដា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​ចាក់​មិន​ឲ្យ​ចូល​ក្នុងផ្ទះ ។

នគរបាល​ស្រុក​គងពិសី បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បុរស​ជា​ប្តី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង​នេះ​មក​ពី​ផឹកស្រា​ស្រវឹង ហើយ​ខឹង​នឹង​ប្រពន្ធ​ខ្លួនឯង បាន​ចាក់សោ​ទ្វារ​មិន​ឲ្យ​ចូល​ក្នុងផ្ទះ ។ ព្រោះតែ​កន្លង​មក ជនសង្ស័យ​ជា​ប្តី​ធ្លាប់​ជាប់​មណ្ឌល​អប់រំ​កែប្រែ​ព្រែក​ឯង​រយ​:​ពេល​០១​ខែ និង​ធ្លាប់​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ​ចំនួន​០២​លើក ហើយ​ព្រមទាំង​ធ្លាប់​ធ្វើ​កិច្ចសន្យា​ឈប់​ប្រើ​ហិ​.​ង្សា​ចំនួន​០១​លើក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ថែម​ទៀត​ផង ប៉ុន្តែ​មិន​រាងចាល​ក៏​ប្រពន្ធ​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ៖ ជនសង្ស័យ​ជា​ប្តី​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ