ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាវាយលុកជំនាន់ថ្មីរបស់កងម៉ារីនចិន បញ្ចូល​បច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិច និងមានទីលានធំដែលអាចផ្ទុកយន្តហោះ និងឧទ្ធម្ភាគ​ចក្រ

3 ម៉ោង មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា នាវា​វាយលុក​អាម​ប៊ី​ហ្វ៊ី​AMPHIBIE ប្រភេទ​០៧៦​របស់​ចិន ដែល​ដាក់​ឈ្មោះ​ថា​SICHUAN បាន​វិល​ត្រឡប់​មក​កាន់​ការដ្ឋាន​នាវា​សាង​ហៃ​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា ​នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុងស្រុក…

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា នាវា​វាយលុក​អាម​ប៊ី​ហ្វ៊ី​AMPHIBIE ប្រភេទ​០៧៦​របស់​ចិន ដែល​ដាក់​ឈ្មោះ​ថា​SICHUAN បាន​វិល​ត្រឡប់​មក​កាន់​ការដ្ឋាន​នាវា​សាង​ហៃ​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា ​នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុងស្រុក បន្ទាប់​ពី​បញ្ចប់​ការ​សាកល្បង​ក្នុង
សមុទ្រ​ជា​លើក​ទី​មួយ​។

បេសកកម្ម​សាកល្បង​រយៈពេល​៣​ថ្ងៃ​នោះ អាច​ជា​ការ​សាក​ប្រព័ន្ធ​ស្លាបចក្រ​ និង​គ្រឿង​អ​គ្គិ្ក​​ស​នី របស់​នាវា​នោះ ដែល​កសាង​ឡើង​ដោយ​ចិន​ខ្លួនឯង ព្រមទាំង​សាក​គ្រឿង​ឧបករណ៍​ដទៃ​ៗ​ទៀត ហើយ​ការ​សាកល្បង​នោះ ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ដូច​ការ​រំពឹង​ទុក​។

ស៊ី​ន​ហួ​លើក​ឡើង​ថា នាវា​SICHUAN​នឹង​ជា​កម្មវត្ថុ​នៃ​ការ​សាកល្បង​បន្តបន្ទាប់​ទៀត តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ក្នុង​ឋានៈ​ជានា​វា​វាយលុក​ជំនាន់​ថ្មី​របស់​កង​ម៉ា​រី​ន​ចិន នាវា​នោះ​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​ៗ​នៃ​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក និង​មាន​ទីលាន​ខាងលើ​ធំ​ដែល​អាច​ផ្ទុ​ក​យន្តហោះ ឧទ្ធម្ភាគ​ចក្រ​និង​សម្ភារ​អាម​ប៊ី​ហ្វ៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ