ខេត្តក្រចេះ ៖ ឆ្លើយតបទៅនឹងភាពខ្វះខាតកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋ ក្នុងការប្រមូលផលស្រូវ កងកម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ បានចុះអនុវត្តសកម្មភាពមនុស្សធម៌យ៉ាងសកម្មនៅមូលដ្ឋាន ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

នេះបើយោងតាមផេក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ៖ កម្លាំងវរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ ជួយច្រូតស្រូវ ប្រជាពលរដ្ឋ នៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់បន្តថា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានផែនការពីលោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកវរសេនីយ៍ឯក អ៊ុក សំអុន មេបញ្ជាការវរសេនាតូចអន្តរាគមន៍២៨២ បានចាត់តាំងកំលាំងសរុបចំនួន១៥នាក់ ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ ដែលខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលស្រូវ នៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយសម្រេចបានលទ្ធផលសរុបចំនួន២ហិកតា ។

សូមបញ្ជាក់ថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ ពីស្មារតីលះបង់ និងការយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការរក្សាទំនាក់ទំនងរវាងកងទ័ព និងប្រជាជនឱ្យកាន់តែរឹងមាំ ៕
ចែករំលែកព័តមាននេះ