ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​បែន​ដឹក​ដី​បុ.ក​កន្ទុយ​រ៉ឺ​ម៉ក​​ឡានដឹក​ទូ​កុង​តឺន័រ ​ក្រឡា.ប់​ធ្លាក់​ផ្លូវ​កៀបជាប់អ្នកបើកបរ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម បាន​គេច​ចេញពី​រថយន្ត​១​គ្រឿង​នៅ​ខាង​មុខ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៀត​ពេញទំហឹង ។ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ដី​នោះ​ក្រឡាប់​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ខ្លួនឯង​ជ្រមុជ​ក្បាល​ទៅ​ក្នុង​ភក់​គាប​អ្នកបើកបរ​ជាប់​រង​របួសធ្ងន់ រហូត​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ទៅ​ជួយ​អន្តរាគមន៍​ទើប​យក​ចេញ​ក្រៅ​រួច ។…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម បាន​គេច​ចេញពី​រថយន្ត​១​គ្រឿង​នៅ​ខាង​មុខ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៀត​ពេញទំហឹង ។ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ដី​នោះ​ក្រឡាប់​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ខ្លួនឯង​ជ្រមុជ​ក្បាល​ទៅ​ក្នុង​ភក់​គាប​អ្នកបើកបរ​ជាប់​រង​របួសធ្ងន់ រហូត​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ទៅ​ជួយ​អន្តរាគមន៍​ទើប​យក​ចេញ​ក្រៅ​រួច ។

ហេតុការណ៍​នេះ​បាន​កេ​ី​ត​ឡេ​ី​ង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៤ ត្រង់​ចំណុច​ភ្លើងស្តុប​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​បែន​ដឹក​ដី មួយ​គ្រឿង​ខាងលើ​ដែល​ក្រឡាប់​នោះ ពណ៌​ស ពាក់​ស្លាក​លេខ KDL-0242 ហើយ​នៅ​មុន​ពេល​កើតហេតុ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ ។ ខណៈនោះ​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៀត​ម៉ាក ហ៉ី​យ៉ា​ន់​ដា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2056 ដែល​កំពុង​ធ្វេ​ី​ដំណេ​ី​រ​ក្នុង​ទិស​ដៅ​ពី​កើតម​ក​លិច​ពេញទំហឹង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​រថយន្ត​បែន​ដឹក​ដី​ក្រឡាប់​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្ន្ង​ប្រឡាយ ហើយ​ក្បាល​រថយន្ត​ជ្រមុជ​កប់​ភក់ និង​ខ្ទេច​កាប៊ី​ន​គាប​អ្នកបើកបរ​ជាប់​រើខ្លួន​អត់​រួច​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ​មិន​បាន​រង​របួស​នោះ​ទេ ហើយ​២២២​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​នាំ​យក​ឧបករណ៍​សង្គ្រោះ​ទៅ​ជួយ​កាត់​និង​គាស់​កាប៊ី​ន​រថយន្ត​ទើប​ទាញ​យក​អ្នកបើកបរ​បាន រួច​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​កេ​ី​ត​ហេតុ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​េ​ព​ញ បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​គង​ន​យ ធ្វេី​ការ​វាស់វែង​រួច​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ