រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា យោធាថៃបានបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ ។

ក្រសួងការពារជាតិ បានលើកឡើងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ បានបន្តធ្វើសកម្មភាពវា.យប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ ។
ក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហានដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ៕
ចែករំលែកព័តមាននេះ