រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងថា ថៃបានបំផ្លាញសន្តិភាព សន្តិសុខជាមួយកម្ពុជា និងនៅក្នុងតំបន់ទាំងមូល ដើម្បបំរើមហិច្ឆតារបស់ខ្លួន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការបំផ្លិចបំផ្លាញបេតិកភ័ណ្ឌវប្បធម៌ពិភពលោកនៅកម្ពុជា គឺថៃបានកំពុងបំផ្លាញសន្តិភាព សន្តិភាព ជាមួយកម្ពុជា និងបណ្តាតំបន់ទាំងមូល ។
លោកជំទាវ បានលើកថា មហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ថៃមកលើប្រទេសដែលតូចជាង ខ្សោយជាងតែប៉ុណ្ណោះ ។
ក្រសួងការពារជាតិបានអំពាវនាវដល់កងទ័ពថា បញ្ឈប់ជាបន្ទាន់នូវទង្វើភូតភបោកប្រាស់ មិនចេះចប់ចេះហើយ ហើយងាកមករកមាគាសន្តិភាពឡើងវិញ តាមរយៈបញ្ឈប់ការឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា និងថៃ ។
កងទ័ពថៃត្រូវតែមានភាពស្មោះត្រង់ប្រកបដោយតម្លាភាព និងសុច្ឆន្ទៈស្តែងចេញនូវទង្វើដែរមានទំនួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ មិនមែនបានត្រឹមតែនិយាយតែវហាស័ព្ទ និងការភូតភរកុហកនោះទេ ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១៥ ហើយដែលយោធាថៃ នៅតែបន្តរំលោ.ភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីទាំងពីរកម្ពុជា-ថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយរហូតមកទល់ពេលនេះ យោធាថៃនៅតែបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល គឺក្នុងចេតនានៃការឈ្លានពានរបស់គេមកលើកម្ពុជា ។
លោកជំទាវអ្នកនាំពាក្យបានថ្លែងថា គិតត្រឹមវេលាម៉ោង៦ ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរចំនួន១៩នាក់ ហើយបានស្លា.ប់ និង៧៩នាក់ផ្សេងទៀត រងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ ចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ម្តងហើយម្តងទៀត យោធាថៃ តែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កំបាំងទង្វើឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិ ដែលទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា គឺជាទង្វើដ៏ឃោរឃៅតាមរយៈការប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតនៃការបំផ្លិចបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F16 នាវាចម្បាំង កាំភ្លើ.ងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនគ្រប់ប្រភេទ រួមនឹងអាវុធធុនធ្ងន់ជាច្រើនទៀតវាយប្រហារមកលើកម្ពុជា ជាពិសេសលើជនស៊ីវិល និងបេតិកភណ្ឌជាសម្បត្តិរបស់មនុស្សជាតិ ៕
ចែករំលែកព័តមាននេះ