ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់វែករនាមមានពិសខ្លាំង និងជាស្តេចពស់នៅក្នុងតំបន់

2 ម៉ោង មុន

ពស់វែករនាម​ជា​ពស់​ដែល​មាន​ប្រវែង​វែង​ជាងគេ ដោយ​អាច​មាន​រហូត​ដល់​៥,៨៥ ម៉ែត្រ ។ ជា​ទូទៅ​ពស់​នេះ​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត ដែល​មាន​ឆ្នូត​កាត់​ទទឹង​ពណ៌​លឿង ហើយ​វា​មាន​ស្រកា​រលោង និង​មាន​ក្រឡា​ធំ​ៗ​នៅ​ត្រង់​គម្រប​ក្បាល ។…

ពស់វែករនាម​ជា​ពស់​ដែល​មាន​ប្រវែង​វែង​ជាងគេ ដោយ​អាច​មាន​រហូត​ដល់​៥,៨៥ ម៉ែត្រ ។ ជា​ទូទៅ​ពស់​នេះ​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត ដែល​មាន​ឆ្នូត​កាត់​ទទឹង​ពណ៌​លឿង ហើយ​វា​មាន​ស្រកា​រលោង និង​មាន​ក្រឡា​ធំ​ៗ​នៅ​ត្រង់​គម្រប​ក្បាល ។

នៅ​ពេល​ដែល​វា​គិត​ថា វា​មាន​គ្រោះថ្នាក់ វា​អាច​ងើបក្បាលឡើង​ខ្ពស់​ផុត​ពី​ដី​រហូត​ដល់​ទៅ ១,៥​ម៉ែត្រ រួច​បើក​វែក​ដែល​មើលទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត ។

វា គឺជា​សត្វ​សកម្ម​នៅ​ពេល​ថ្ងៃ ហើយ​អាច​មានជីវិត​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ នៅ​ក្នុង​ព្រៃ​ធម្មជាតិ ។ ពស់​ប្រភេទ​នេះ ចូល​ចិត្ត​រស់នៅ​តាម​តំបន់​វាល ឫស្សី​ក្រាស់​តាម​ទំនាប​នៃ​តំបន់​កោង​កាង និង​តំបន់​ជិត​ប្រភព​ទឹក ។

វា គឺជា​សត្វ​ដែល​ផ្អើល​នឹង​ខ្លាច​មនុស្ស ប៉ុន្តែ​វា​កាច​សាហាវ​នៅ​ពេល​ដែល​វា​ទាល់ច្រក ឬ​ពេល​ដែល​វា​ការពារ​សម្បុក ។ ពស់​នេះ គឺ​សត្វ​ពស់​ស៊ី​ពស់ ក្រៅពី​នេះ​ក៏​មាន​សត្វ​តូច​ៗ​មួយ​ចំនួន​ទៀត​ដែរ ។

វា គឺជា​ប្រភេទ​សត្វ​ពស់​ដែល​មាន​ពិស​សាហាវ​បំផុត ហើយ​ប៉ះពាល់​ដល់​សរសៃ​ប្រាសាទ បណ្តាល​ឲ្យ​ស្វិត ឬ​ស្ទះផ្លូវ​ដង្ហើម ប្រសិនបើ​ព្យាបា​ន​មិន​ទាន់​ពេលវេលា ។

វា​គឺ​សត្វ​ដែល​បង្កើត​សម្បុក​ដោយ​ប្រមូល​ស្លឹកឈើ និង​អាច​ពង​ម្តង​ពី​២០ ទៅ​៥០​ពង និង អាច​ញាស់ នៅ​ក្នុង​រយៈពេល​ពី​៦០ ទៅ​៨០​ថ្ងៃ ដោយ​សត្វ​ពស់​ញី​វា​ត្រូវ​នៅ​យាម​ពង​រហូត​ដល់​ពង​នោះ​ញាស់ ។

សព្វ​ថ្ងៃនេះ វា​មាន​ជម្រក​ធម្មជាតិ​នៅ​ប្រទេស​ជា​ច្រើន ដោយ​រួម​ទាំង​កម្ពុជា​ផង​ដែរ ។ ប៉ុន្តែ វា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រង​គ្រោះ​ព្រោះ​បាត់បង់​ជម្រក ការ​បរបាញ់ ដើម្បី​យក​ស្បែក ឱសថ​បុរាណ និង​ការ​ភ័យ​ខ្លាច​របស់​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ