ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកដូណាល់ ត្រាំ ប្រកាសលក់យន្តហោះប្រយុទ្ធទំនើប F-35 ដល់អារ៉ាប៊ីសាអូឌីត

3 ម៉ោង មុន

អា​មេ​រិ​ក​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​បានប្រកាស​កាលពីថ្ងៃ​ទី​១៧​ វិច្ឆិកា ពី​ការ​លក់​យន្តហោះ​ប្រយុទ្ធ​ធុន​F-35 ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​មុន​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ម៉ូ​ហា​មេ​ដ​បេន​សាល់​ម៉ា​ន​…

អា​មេ​រិ​ក​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​បានប្រកាស​កាលពីថ្ងៃ​ទី​១៧​ វិច្ឆិកា ពី​ការ​លក់​យន្តហោះ​ប្រយុទ្ធ​ធុន​F-35 ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​មុន​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ម៉ូ​ហា​មេ​ដ​បេន​សាល់​ម៉ា​ន​ នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​ ។ លោក​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ភាព​ជា​ដៃគូ ចាប់តាំងពី​យូរ​មក​ហើយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ជាមួយ​អា​មេ​រិ​ក។

ពេល​សួរ​លោក​ពី​ការ​លក់​យន្តហោះ​ធុន​នោះ​ លោក​ត្រាំ​ឆ្លើយ​ថា ខ្ញុំ​អះអាង​ថា ​យើង​នឹង​ធ្វើ​។ យើង​នឹង​លក់​បណ្ដា​យន្តហោះ​F-35​ ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អង្គ​នោះ មក​កាន់​សេត​​វិមាន​នា​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ដោយ​នាំ​មក​ជាមួយ​នឹង​បញ្ជី​មួយ​ពី​បំណង​របស់​ទ្រង់ ពិសេស​ការ​ធានា​ជា​ផ្លូវការ ពី​សំណាក់​លោក​ត្រាំ ទាក់ទិន​ការ​ពង្រីក​កិច្ច​ការពារ​ខាង​យោធា របស់​អា​មេ​រិ​ក​សម្រាប់​ប្រទេស​ទ្រង់ និង​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ប្រយុទ្ធ​F-35 ដែល​ជា​យន្តហោះ​សុ​ក្រិត​មួយ​នៃ​ពិភពលោក​។

សហរដ្ឋអាមេរិក​ដែល​មានការ​បារម្ភ ​និង​រារែក​ក្នុង​ការ​លក់​យន្តហោះ​F-35​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​ ក៏​ដូច​ជា​ឲ្យ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ផង​ដែរ ព្រោះ​ខ្លាច​បច្ចេកវិទ្យា​F-35​រួ​អាច​លួច​តាម​បែប​ណាមួយ​ដោយ​ចិន ព្រោះតែ​ចិន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ទាំង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំង​ជាមួយ​អេ​មី​រ៉ាត់​អា​រ៉ាប់
​រួម ដែល​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ចិន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ