ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ? គន្លឹះ​ងាយ​ៗ​៧​យ៉ាង​ដែល​អ្នក​គួរ​អនុវត្ត​មុន​ចូល​គេង​ដើម្បី​កម្ចាត់​ជំងឺ​គេង​មិន​លក់​!

2 ម៉ោង មុន

ការ​គេង​លក់​ស្រួល​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សុខ​ភាពរឹងមាំ​។ បើ​លោក​អ្នក​កំពុង​ជួប​វិបត្តិ​ដំណេក អ្នកជំនាញ​ណែនាំ​ឲ្យ​កុំ​ពឹងផ្អែក​លើ​ថ្នាំ តែ​ត្រូវ​កែប្រែ​ទម្លាប់​រស់នៅ​វិញ​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​គន្លឹះ​សំខាន់​ៗ ៧ យ៉ាង​ដែល​អាច​ជួយ​កែ​លំអ​គុណភាព​ដំណេក​របស់​លោក​អ្នក​ឲ្យ​លង់លក់​បាន​ស្កប់ស្កល់​ពេញ​មួយ​យប់​៖ ១. គោរព​វដ្ដ​ដំណេក​ឲ្យ​បាន​ទៀងទាត់…

ការ​គេង​លក់​ស្រួល​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សុខ​ភាពរឹងមាំ​។ បើ​លោក​អ្នក​កំពុង​ជួប​វិបត្តិ​ដំណេក អ្នកជំនាញ​ណែនាំ​ឲ្យ​កុំ​ពឹងផ្អែក​លើ​ថ្នាំ តែ​ត្រូវ​កែប្រែ​ទម្លាប់​រស់នៅ​វិញ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​គន្លឹះ​សំខាន់​ៗ ៧ យ៉ាង​ដែល​អាច​ជួយ​កែ​លំអ​គុណភាព​ដំណេក​របស់​លោក​អ្នក​ឲ្យ​លង់លក់​បាន​ស្កប់ស្កល់​ពេញ​មួយ​យប់​៖

១. គោរព​វដ្ដ​ដំណេក​ឲ្យ​បាន​ទៀងទាត់ (​គន្លឹះ​សំខាន់​បំផុត​)
ព្យាយាម​ចូល​សម្រាន្ត និង​ភ្ញាក់​ពី​ដំណេក​ឲ្យ​បាន ទៀងពេល​វេលា​ដដែល​ៗ ជា​រៀងរាល់ថ្ងៃ​។ ទម្លាប់​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​សរីរៈ​របស់​យើង​ក្នុង​ការ​កំណត់​គុណភាព​ពេល​ភ្ញាក់ និង​ពេល​សម្រាក​បាន​ច្បាស់លាស់​។

២. ចំណាយពេល​លើ​គ្រែ​តែ​ពេល​គេង
ប្រើប្រាស់​គ្រែ​សម្រាប់​តែ​ពេល​សម្រាន្ត​នៅ​ពេល​យប់​តែ​ប៉ុណ្ណោះ​។ ជៀសវាង​ធ្វើ​ការងារ​, មើល​ទូរទស្សន៍ ឬ​លេង​ទូរ​សព្ទ​នៅ​លើ​គ្រែ ដែល​អាច​ធ្វើ​ឲ្យ​ខួរក្បាល​ភ្ជាប់​គ្រែ​ទៅ​នឹង​សកម្មភាព​ផ្សេង​ៗ​ទៀត​។

៣. បង្កើត​ពិធី​ឆ្លង​ពី​ពិភព​ពិត​ទៅ​ពិភព​សុបិន
ដំណេក​គឺជា​ការ​ឆ្លងកាត់​ពី​ពេល​ភ្ញាក់​ទៅ​ពេល​សម្រាន្ត​។ ដូច្នេះ​៖

ធ្វើ​កិច្ចការ​ណា​ដែល​ប្រកបដោយ ភាព​ស្រមើស្រមៃ ដូច​ជា អាន​សៀវភៅ ឬ​ស្តាប់ភ្លេង​ដែល​មាន​លក្ខណៈ​ស្រទន់​។
ត្រូវ បញ្ឈប់​រាល់​ការ​គិត​ស្មុគស្មាញ យ៉ាងតិច ១ ម៉ោង មុន​ពេល​ចូល​សម្រាន្ត​។

៤. ហាត់ប្រាណ​ពេល​រសៀល
ការ​ហាត់ប្រាណ​អាច​សម្រួល​ដល់​ការ​លង់លក់​បាន​ល្អ ប៉ុន្តែ​ត្រូវធ្វើ​វា​នៅ​ពេល​រសៀល (​ប្រហែល ៥ ឬ ៦ ម៉ោង​មុន​ពេល​ចូល​សម្រាន្ត​) ដើម្បី​កុំ​ឲ្យ​រាង​កាយ​នៅ​តែ​សកម្ម​ខ្លាំង​ពេក​នៅ​ពេល​យប់​។

៥. ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ​មុន​គេង
ការ​ងូតទឹក ១ ទៅ ២ ម៉ោង​មុន​សម្រាន្ត ក៏​អាច​ជួយ​បាន​ដែរ ដោយសារ​វា​ជួយ​បន្ថយកម្ដៅ​ខ្លួន​របស់​យើង ដែល​ជា​កត្តា​សំខាន់​ជំរុញ​ឲ្យ​គេង​លក់​។

៦. គ្រប់គ្រង​បរិយាកាស​ជុំវិញ
បរិយាកាស​ក្នុង​បន្ទប់​គឺ​សំខាន់​ណាស់​៖

ត្រូវ​គ្រប់គ្រង កម្ដៅ ក្នុង​បន្ទប់​ឲ្យ​ត្រជាក់​ល្មម​។
កាត់​បន្ថយ សំឡេង រំខាន​។
រក្សា​បន្ទប់​ឲ្យ​ងងឹត​ដោយ​កាត់​បន្ថយ ពន្លឺ ឲ្យ​បាន​ច្រើន​បំផុត​។

៧. កត្តា​ចំណីអាហារ
អាហារ​ពេល​ល្ងាច​គួរតែ​ជា អាហារ​ស្រាល​ៗ​។
ត្រូវ ជៀសវាង​ដាច់ខាត នូវ​ជាតិ សុរា កាហ្វេ និង បារី មុន​ពេល​ចូល​សម្រាន្ត ព្រោះ​សារធាតុ​ទាំងនេះ​រំខាន​ដំណេក​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ