ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអូស្រ្តាលីពង្រីកការវិនិយោគលើអាជីវកម្ម រ៉ែមាស៣៦តោនបន្ថែមនៅកម្ពុជា

54 នាទី មុន

ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី មួយ​បាន​កំពុង​ពង្រីក​ប្រតិបត្តិការ​វិនិយោគ​លើ​កំណប់​រ៉ែ​មាស​នៅ​កម្ពុជា​បន្ថែម​ទៀត ហើយ​រំពឹង​ថា នឹង​អាច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស រហូត​ដល់​ទៅ​៣៦​តោន​បន្ថែម ។ តាម​ការ​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន…

ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី មួយ​បាន​កំពុង​ពង្រីក​ប្រតិបត្តិការ​វិនិយោគ​លើ​កំណប់​រ៉ែ​មាស​នៅ​កម្ពុជា​បន្ថែម​ទៀត ហើយ​រំពឹង​ថា នឹង​អាច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស រហូត​ដល់​ទៅ​៣៦​តោន​បន្ថែម ។

តាម​ការ​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Renaissance និង​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគទុន​ធនធាន​រ៉ែ​ចំនួន​២​បន្ថែម​ទៀត​ហើយ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ប្រភព​ដដែល​បាន​អះអាង​ថា គម្រោង​ទី​១ គឺ​កិច្ចព្រមព្រៀង​កែសម្រួល​បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​លើក​ទី​១ នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ដោយ​បញ្ចូល​បន្ថែម​គម្រោង អណ្តូងរ៉ែ​ក្រោម​ដី ដែល​អាច​ផ្តល់​ផលិតផល​មាស​បាន​ប្រមាណ​១០​តោន​បន្ថែម​ទៅ​លើ​ជម្រក​រ៉ែ​ម៉ាស​ចាស់ ចំនួន​ប្រមាណ​៣៤​តោន ។
ប្រភព​ដដែល​បាន​បន្ថែម​ថា គម្រោង​ទី​២ គឺ​កិច្ចព្រមព្រៀង​វិនិយោគទុន​ធនធាន​រ៉ែ នៅ​តំបន់​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​លក្ខណៈ​សេដ្ឋកិច្ច​ដែល​អាច​ទាញ​យក​មាស​សរុប​ប្រមាណ​២៦​តោន​ក្នុង​អាយុកាល​៧​ឆ្នាំ​នៃ​អណ្ដូងរ៉ែ​បើក ។

ប្រភព​ដដែល​បន្ត​ថា គម្រោង​ទី​១ រំពឹង​ថា នឹង​ផ្តល់​ចំណូល​ជូន​រដ្ឋ​សរុប​ប្រមាណ​១​ពាន់​លាន​ដុល្លារ ហើយ​គម្រោង​ទី​២ នឹង​ផ្តល់​ចំណូល​ជូន​រដ្ឋ​សរុប​ប្រមាណ​ជា​៥៨៣​លាន​ដុល្លារ ។

មក​ដល់​ពេល​នេះ​គេ​ដឹង​ថា ក្រុមហ៊ុន Renaissance គឺជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ធ្វើ​អាជីវកម្ម​ជីក និង​ចម្រាញ់​រ៉ែ​មាស នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៩ នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ