ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចបង្ក្រាបទីតាំង២នៅក្រុងបាវិត និងចាប់​ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣០ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យា

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់ ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា Online​នៅ​ក្រុង​បា​វិត​។​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​ពីរ​កន្លែង ស្ថិត​នៅផ្ទះ​ល្វែង​លេខ F23 ក្នុង​បុរី…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់ ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា Online​នៅ​ក្រុង​បា​វិត​។​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​ពីរ​កន្លែង ស្ថិត​នៅផ្ទះ​ល្វែង​លេខ F23 ក្នុង​បុរី លី ចូ​វ និង​ទីតាំង​កាស៊ីណូ​ហេង​ៗ២ ស្ថិត​នៅ​សង្កាត់​បា​វិត ក្រុង​បា​វិត ក្រោម​ការ​សង្ស័យ​ថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)​។

ក្នុង​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​ជា​វត្ថុ​តាង រួម​មាន​កុំព្យូទ័រ​លើ​តុ (All in one) ចំនួន​១១៥​គ្រឿង​, កុំព្យូទ័រ​យួរដៃ​ចំនួន​២​គ្រឿង​, ធុង​PC ចំនួន​១០​គ្រឿង​, ទូរ​សព្ទ​ចំនួន​៧​គ្រឿង​, Monitor ចំនួន​១៥​គ្រឿង និង​ទូ​ទូរ​សព្ទ​(Call Center) ចំនួន​១៦​ទូ​, លិខិតឆ្លងដែន​ចំនួន​៦​ក្បាល ។

ប្រភព​បន្ត​ថា ប្រតិបត្តិការ​នេះ ត្រូវ​បាន​ដឹកនាំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​ការ​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) និង​មានការ​ចូលរួម​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ខេត្តស្វាយរៀង អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដោយ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ​ទាំង​ពីរ និង​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ខាងលើ​នេះ​។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ មាន​២១​នាក់ ជា​មុខសញ្ញា​ចាស់ ដោយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆបោក​តាម​រយៈ​រូបភាព​លួងលោម​ឱ្យ​ជន​រង​គ្រោះ​ដាក់​ទុន​វិនិយោគ​លើ​គម្រោង​ផ្សេង​ៗ ដែល​ជា​ការ​វិនិយោគ​ក្លែងក្លាយ និង​តាម​រូបភាព​លួងលោម​ឱ្យ​ជន​រង​គ្រោះ ដំឡើង​កម្មវិធី ដើម្បី​ចូល​គ្រប់គ្រង​ព័ត៌មាន​អត្តសញ្ញាណ និង​គណនី​ធនាគារ​របស់​ជន​រង​គ្រោះ​។

ក្រោយ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​សហការ​ជាមួយ ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ចាត់វិធានការ ផ្លូវច្បាប់​ចំពោះ​មេខ្លោង នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ