កម្ដៅសង្គ្រាមកាន់តែខ្លាំង៖ កងពលធំឆត្រយោងទី៨២ និងទ័ពជំនួយថ្មីរបស់អាមេរិក ត្រៀមលក្ខណៈវាយលុកអ៉ីរ៉ង់គ្រប់វិនាទី
សង្គ្រាមអ៉ីរ៉ង់់ ៖ កាសែតអាមេរិកWALL STREET JOURNAL រាយការណ៍ នាថ្ងៃទី២៦ មីនា ថា មន្ទីរប៉ង់តាហ្គោន…
សង្គ្រាមអ៉ីរ៉ង់់ ៖ កាសែតអាមេរិកWALL STREET JOURNAL រាយការណ៍ នាថ្ងៃទី២៦ មីនា ថា មន្ទីរប៉ង់តាហ្គោន…
សង្គ្រាមអ៉ីរ៉ង់់ ៖ កាសែតអាមេរិកWALL STREET JOURNAL រាយការណ៍ នាថ្ងៃទី២៦ មីនា ថា មន្ទីរប៉ង់តាហ្គោន គ្រោងដាក់ពង្រាយកងទាហានជើងគោក១០.០០០នាក់ថែមទៀត នៅមជ្ឈឹមបូព៌ា ដើម្បីផ្ដល់ថែមដល់ប្រធានាធិបតីលោកដូណាល់ត្រាំ នូវការជ្រើសរើសខាងយោធាលើសពីផ្លូវការទូត ។

ការដាក់ពង្រាយនោះ ទាក់ទិនកងទាហានជើងគោក និងកងរថពាសដែក និងនៅបន្ថែមកងទាហានម៉ារីនប្រមាណជា៥០០០នាក់ និងទាហានឆត្រយោងច្រើនពាន់នាក់នៃកងពលឆត្រយោងលេខ៨២ ដែលដាក់ពង្រាយរួចហើយនៅក្នុងតំបន់។ នេះបើតាមកាសែតនោះដែលដកស្រង់ប្រភពពីបណ្ដាអ្នកទទួលខុសត្រូវនៃមន្ទីរប៉ង់តាហ្គោន ។
កាសែតនេះបន្តថា គេពុំដឹងពិតប្រាកដថា តើកងកម្លាំងទាំងនោះត្រូវដាក់ពង្រាយនៅទីណាខ្លះទេ តែពិតមិនឆ្ងាយពីរង្វង់អាចវាយប្រហារអ៉ីរ៉ង់ និងកោះKHARGជាកោះប្រេងសំខាន់បំផុតរបស់ប្រទេសនោះឡើយ៕

ចែករំលែកព័តមាននេះ