ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​អ៊ី​រ៉​ង់​! រុ​ស្ស៊ី​កើប​លុយ​ជិត​៨០០​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន

2 ម៉ោង មុន

ទីក្រុង​មូ​ស្គូ ៖ ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​រុ​ស្ស៊ី កំពុង​កើនឡើង​យ៉ាង​សម្បើម ត្រូវ​បាន​អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់ ៧៦០ លាន​ដុល្លារ​ក្នុង​១​ថ្ងៃ ខណៈ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​ទីផ្សារ​សកល​រង្គោះរង្គើ​ខ្លាំង​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត…

ទីក្រុង​មូ​ស្គូ ៖ ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​រុ​ស្ស៊ី កំពុង​កើនឡើង​យ៉ាង​សម្បើម ត្រូវ​បាន​អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់ ៧៦០ លាន​ដុល្លារ​ក្នុង​១​ថ្ងៃ ខណៈ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​ទីផ្សារ​សកល​រង្គោះរង្គើ​ខ្លាំង​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត The Telegraph របស់​ចក្រភព​អង់គ្លេស និង The Times of India ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦​។

យោង​តាម​វិទ្យាស្ថាន​សេដ្ឋកិច្ច​ទីក្រុង​គៀវ (KSE) ប្រាក់​ចំណូល​ប្រចាំខែ​របស់​រុ​ស្ស៊ី​បាន​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​អាច​កើនឡើង​ទ្វេ​ដង​ពី​ប្រហែល ១២ ពាន់ ដល់ ២៤ ពាន់​លាន​ដុល្លារ ជំរុញ​ដោយ​ការ​ឡើងថ្លៃ និង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រេង​បណ្តោះអាសន្ន​ផ្តល់​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។

ប្រាក់​ចំណូល​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឈាន​ដល់ ២១៨,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៦ ដែល​ខ្ពស់​ជាង​ការ​ប៉ាន់ស្មាន​មុន​ពេល​សង្គ្រាម​ប្រហែល ៦៣%​។ នៅ​ក្នុង​ករណី​សង្គ្រាម​ដែល​អូស​បន្លាយ​យូរ​ជាង​នេះ ដែល​មាន​រយៈពេល​រហូត​ដល់ ៦ ខែ ប្រាក់​ចំណូល​អាច​កើនឡើង​ដល់ ៣៨៦,៥ ពាន់​លាន​ដុល្លារ​។

នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​វិមាន​ក្រឹម​ឡាំង កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) បាន​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ថាមពល​បញ្ជូន​ប្រាក់​ចំណេញ​ទាំងនេះ​ទៅ​ក្នុង​ការ​កាត់​បន្ថយ​បំណុល​ក្នុងស្រុក​។ ប្រាក់​ចំណេញ​ទាំងនេះ បាន​កើតឡើង​ក្នុង​ចំណោម​ភាព​ចលាចល​នៅ​ក្នុង​ទីផ្សារ​ថាមពល​សកល បន្ទាប់​ពី​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ដោយ​អ៊ី​រ៉​ង់ តាម​រយៈ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។

ជា​លទ្ធផល តម្លៃ​ប្រេង​ឆៅ​ម៉ាក Brent បាន​កើនឡើង​ប្រហែល ៣៨% ឬ​ជាង ១០០ ដុល្លារ​ក្នុង​១​ធុង ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ រហូត​មក​ទល់​ពេល​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ បើ​យោង​តាម​អ្នកវិភាគ​នៅ KSE បានឱ្យ​ដឹង​ថា ប្រេង​រុ​ស្ស៊ី​បាន​កើនឡើង​លឿន​ជាង​មុន ដោយ​តម្លៃ​បាន​កើនឡើង​ប្រហែល ៧២% ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ