ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ជា​ថ្មី​បន្ទាប់​ពី​ចោទ​អា​មេ​រិក​ថា​ក្ប.ត់​ពាក្យ​សន្យា

1 នាទី មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ច្រក​សមុទ្រ​ហ័រ​ម៉ូស​បើក​បាន​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​ ឥឡូវ​នេះ​ឮ​ថា​អ៊ីរ៉ង់​កំពុង​កិក​កុក​ចង់​បិទ​វិញ​ហើយ​​ក្រោម​ហេតុ​ផល​ថា​​​អាមេរិក​ប្រព្រឹត្ត​ទង្វើ​ដូច​ចោរ​សមុទ្រ​​។ យោធា​អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​នឹង​ចូល​កាន់​កាប់​ច្រក​សមុទ្រ​នេះ​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​។​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ហ្វាស (Fars) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ឆ្មាំ​បដិវត្ត​ឥស្លាម​ រួម​ទាំង​ទី​ភ្នាក់​ងារ​ព័ត៌​មាន​និស្សិត​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​…

ទី​ក្រុង​តេ​អេ​រ៉ង់៖ ច្រក​សមុទ្រ​ហ័រ​ម៉ូស​បើក​បាន​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​ ឥឡូវ​នេះ​ឮ​ថា​អ៊ីរ៉ង់​កំពុង​កិក​កុក​ចង់​បិទ​វិញ​ហើយ​​ក្រោម​ហេតុ​ផល​ថា​​​អាមេរិក​ប្រព្រឹត្ត​ទង្វើ​ដូច​ចោរ​សមុទ្រ​​។ យោធា​អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​នឹង​ចូល​កាន់​កាប់​ច្រក​សមុទ្រ​នេះ​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​។​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ហ្វាស (Fars) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ឆ្មាំ​បដិវត្ត​ឥស្លាម​ រួម​ទាំង​ទី​ភ្នាក់​ងារ​ព័ត៌​មាន​និស្សិត​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ IRIB បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​ឆ្មាំ​បដិ​វត្ត​មក​ផ្សាយ​ថា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​នឹង​វិល​ទៅ​រក​​ស្ថាន​ភាព​ដដែល​​ឡើង​វិញ​។ មាន​ន័យ​ថា​ពួក​គេ​នឹង​ចូល​គ្រប់​គ្រង​ទី​នោះ​ជា​ថ្មី​។

យោធា​អ៊ីរ៉ង់​​ចោទ​ប្រកាន់​ថា​អាមេរិក​ប្រព្រឹត្ត​ទង្វើ​ឆក់​ប្លន់​របៀប​ជា​ចោរ​សមុទ្រ​ព្រោះ​ពួក​គេ​ (អាមេរិក) បន្ត​បិទ​ខ្ទប់​កំពង់​ផែ​របស់​អ៊ីរ៉ង់​។ តាំង​ពី​មុន​នេះ អ៊ីរ៉ង់​ធ្លាប់​និយាយ​រួច​ហើយ​ថា​ខ្លួន​នឹង​បិទ​ច្រក​ហ័រ​ម៉ូស​វិញ​ប្រសិន​បើ​អាមេរិក​នៅ​តែ​បន្ត​បិទ​ខ្ទប់​កំពង់​ផែ​របស់​ខ្លួន​ (អ៊ីរ៉ង់)​។ អ៊ីរ៉ង់​ថា​អាមេរិក​បាន​ក្បត់​សន្យា​របស់​ខ្លួន។ ដូច្នេះ ថ្ងៃ​នេះ យោធា​អ៊ីរ៉ង់​ចាប់​ផ្ដើម​រឹត​ត្បិត​ការ​បើក​កប៉ាល់​កាត់​ច្រក​សំខាន់​ៗ​បន្ទាប់​ពី​អាមេរិក​ប្រកាស​ច្បាស់​ៗ​ថា​ខ្លួន​នឹង​បន្ត​បិទ​ខ្ទប់​កំពង់​ផែ​អ៊ីរ៉ង់​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។

តាម​ពិត លទ្ធ​ភាព​នៃ​ការ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​បាន​ជួយ​ស្ដារ​ស្ថាន​ភាព​នៅ​ផ្សារ​មូល​ប័ត្រ​បាន​មួយ​ផ្នែក​ដែរ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ក៏​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​មាន​សុទិដ្ឋិ​និយម​ផង​ដែរ​។ លោក​ដូណាល់​ត្រាំ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​អាច​នឹង​កើត​ឡើង​ឆាប់​ៗ​​នេះ​។ លោក​ថា​អ៊ីរ៉ង់​យល់​ព្រម​ប្រគល់​ទៅ​ឱ្យ​អាមេរិក​នូវ​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​ចម្រាញ់​រួច​ហើយ​​។ បញ្ហា​អ៊ុយ​រ៉ាញ៉ូម​នេះ​ជា​លក្ខ​ខណ្ឌ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ចរ​ចា​។​

លោក​ត្រាំ​ថ្លែង​ថា​យើង​នឹង​ចូល​ទៅ​ជីក​កកាយ​យក​សារ​ធាតុ​នេះ​ពី​ប្រទេស​អ៊ីរ៉ង់​ ហើយ​នឹង​បញ្ជូន​គ្រឿង​ចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័រ (excavator) ជា​ច្រើន​គ្រឿង​ទៅ​ទី​នោះ​។ ប៉ុន្តែ​អ៊ីរ៉ង់​ច្រាន​ចោល​ការ​អះ​អាង​នេះ​។ អ៊ីរ៉ង់​ថា​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​របស់​ខ្លួន​មិន​អាច​ដឹក​ទៅ​កាន់​ទី​កន្លែង​ណា​ទេ​។ អ៊ីរ៉ង់​ថែម​ទាំង​ព្រ​មាន​ថា​ប្រសិន​បើ​នាវា​ចម្បាំង​អាមេរិក​រា​រាំង​ផ្លូវ​នាវា​ដែល​ចង់​ចូល​ចត​កំពង់​ផែ​អ៊ីរ៉ង់​ ពេល​នោះ​ ខ្លួន​នឹង​បិទ​ច្រក​ហ័រ​ម៉ូស​ជា​ថ្មី​។ ប្រធាន​រដ្ឋ​សភា​អ៊ីរ៉ង់​ថ្លែង​ថា​ការ​បើក​នាវា​ឆ្លង​កាត់​​ច្រក​សមុទ្រ​នេះ​​ត្រូវ​តែ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អ៊ីរ៉ង់​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ