ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់អ្នកបើកបរ ក្រោយបើកឡានចុះចំណោត រេចង្កូត ក្រឡា.ប់ធ្លាក់ផ្លូវ

5 ម៉ោង មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​-​អ្នកបើកប​រថយន្ត​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បើករថយន្ត​ចុះចំណោត រេ​ចង្កូត​ទៅ​ខាងស្ដាំ បណ្ដាល​ឲ្យ​បុក​រះ​បង្កាន់ដៃ​អមសងខាងផ្លូវ​ ហើយ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ។​ ហេតុការណ៍​បាន​កើត​មាន​ឡើង នៅ​ថ្ងៃ​ទី​២៧.​មីនា​.២០២៦ វេលា​ម៉ោង…

ស្រុក​ព្រៃ​នប់​-​អ្នកបើកប​រថយន្ត​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បើករថយន្ត​ចុះចំណោត រេ​ចង្កូត​ទៅ​ខាងស្ដាំ បណ្ដាល​ឲ្យ​បុក​រះ​បង្កាន់ដៃ​អមសងខាងផ្លូវ​ ហើយ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ។​

ហេតុការណ៍​បាន​កើត​មាន​ឡើង នៅ​ថ្ងៃ​ទី​២៧.​មីនា​.២០២៦ វេលា​ម៉ោង ១២:៣០​នាទី​រសៀល លើ​ដងផ្លូវ​ជាតិ​លេខ​១៤៦B (​វាល​រេញ​ស្ទឹង​ហាវ​)​គីឡូម៉ែត្រ ០៧-០៨ ស្ថិត​ក្នុងភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ត​កិច្ច​ឲ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង បង្ក​ដោយ​ខ្លួនឯង រថយន្ដ ០១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-5017 និង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 4A-3305 ដែល​មាន​ទិស​ដៅ​ពី​ស្រុក​ព្រៃ​នប់ ឆ្ពោះទៅ ស្រុក​ស្ទឹង​ហាវ (​ពី​កើត​ទៅ​លិច​) បើកបរ​ដោយ​ឈ្មោះ ហ៊ុំ ហ៊ា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ មាន​ទីលំនៅ​ភូមិ​សំរោង​វាល ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង ។

លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​ចុះ​ចំណោត បាន​បើកបរ​ក្នុង​ល្បឿន​លឿន រួច​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ បណ្ដាល​ឲ្យ​បុក​រះ​បង្កាន់ដៃអមសងខាងផ្លូវ​ ហើយ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ដ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ។

បច្ចុប្បន្ន សាកសព​កំពុង​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​(​រថយន្ដ​) កំពុង​រក​រថយន្ដ​ស្ទួ​ច​យក​រថយន្ដ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ