កម្ពុជាទាក់ទាញចិនមកបង្កើតរោងចក្រកែច្នៃដំឡូងមី នៅក្នុងប្រទេស
ក្រោយពេលដែលបានស្តាប់វត្ថុបំណងនៃក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd.ដែលមានមូលដ្ឋាននៅប្រទេសចិនរួច លោក…
ក្រោយពេលដែលបានស្តាប់វត្ថុបំណងនៃក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd.ដែលមានមូលដ្ឋាននៅប្រទេសចិនរួច លោក…
ក្រោយពេលដែលបានស្តាប់វត្ថុបំណងនៃក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd.ដែលមានមូលដ្ឋាននៅប្រទេសចិនរួច លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានទាក់ទាញក្រុមហ៊ុននេះមកកសាងរោងចក្រកែច្នៃដំឡូងមីនៅកម្ពុជា ។

នៅក្នុងជំនួបកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក ចេន មីងយូ (Chen Mingyu)ប្រធានក្រុមហ៊ុនសហគ្រាសរដ្ឋឈានមុខគេមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមីនេះ បានគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រចំនួនបី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ រួមមានៈទី ១លើការបង្កើនការបញ្ជាទិញដំឡូងមី ពីកម្ពុជាប្រមាណ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ។
ទី២ គឺសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា, និងទី៣ គឺផ្តោតលើការផ្ទេរចំណេះដឹងតាមរយៈការពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងជំរុញលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ។
ដើម្បីអូសទាញក្រុមហ៊ុននេះ លោកបានរំលេចថា កម្ពុជា គឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះលើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី «ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា» របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសកល ៕
ចែករំលែកព័តមាននេះ