ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បករណីជួញដូរគ្រឿងញៀ.នទ្រង់ទ្រាយធំ នៅខេត្តតាកែវ ឃាត់ខ្លួន៦នាក់ និង​វត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់

1 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយ​ទទួល​បាន​បទបញ្ជា​ពី លោក​ឧត្តមសេនីយ៍ត្រី​សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី ដោយ​ឯកឧត្តម ឯក…

ខេត្តតាកែវ ៖ ដោយ​ទទួល​បាន​បទបញ្ជា​ពី លោក​ឧត្តមសេនីយ៍ត្រី​សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី ដោយ​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។

លោក​ឧត្តមសេនីយ៍ត្រី​សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បានអោយ​ដឹង​ថា
នៅ ថ្ងៃ​ទី​២៧ ​ខែមីនា ឆ្នាំ​២០២៦ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ដឹក​ជញ្ជូន រក្សា​ទុក ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​មហា​សេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​បាន​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​រួម​ដោយ​លោក​វរសេនីយ៍ទោ អ៊ួ​ង វិ​រៈរ​ត្ន័​មុន្នី នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ដោយ​លោក​សុ​ី​ន រក្សា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប​ចំនួន​២​ទីតាំង​៖ លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្ត​ទៀត​ថា​ជា​លទ្ធផល​ទាំង​២​ទីតាំង​នេះ​យើង​ទទួល​បាន
-​ទីតាំង​ទី​១ នៅ​ចំណុច​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
-​ទីតាំង​ទី​២ នៅ​ចំណុច​ផ្ទៈ​លេខ​E08 បុរី​ONC ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​រំដួល សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

+​លទ្ធផល​៖
– ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​០៦​នាក់ (​ស្រី​០២)
១-​ឈ្មោះ​ផាត់ យ៉េ​ង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ មហា​សេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ
២-​ឈ្មោះ​សុខ លី​ដា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

៣-​ឈ្មោះ​សំ រ​ដ្ឋា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
៤-​ឈ្មោះ ជី​ម ចាន់​ថន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ សំរោង​ពេន ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ
៥-​ឈ្មោះ​ម៉ៅ វិចិត្រ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​៣ រស់នៅ​ភូមិ​ជី​ម្រាក់ ឃុំ​កំពែង ស្រុក​គិរីវង់ ខេត្តតាកែវ
៦-​ឈ្មោះ​អ៊ុ សុភា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង

+​ដកហូត​វត្ថុ​តាង​រួម​មាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤៩​កញ្ចប់ (​ធំ​១៣)​ទម្ងន់​១៤៣៥៥.១៨​ក្រាម​ថ្លឹង​ទាំង​សំបក​ថង់ ប្រភេទ​(​មេ​តំ​ហ្វេ​តា​មីន​MET)
២-​ថ្នាំ​គ្រាប់​WY​ចំនួន​១៨​កញ្ចប់ (៣៥៥៤​គ្រាប់​)​ទម្ងន់​៣៣២.៧៤​ក្រាម​ថ្លឹង​ទាំង​សំបក​ថង់ ប្រភេទ (​មេ​តំ​ហ្វេ​តា​មីន​MET)
៣-​ម្សៅ​ពណ៌​ទឹកក្រូច ចំនួន​២៤៥ កញ្ចប់​ទម្ងន់​១១៤៩.៧៤​ក្រាម ថ្លឹង​ទាំង​សំបក​ថង់ ប្រភេទ (​កេ​តា​មីន​KETAMINE)

៤-​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​LEXUS .NX200T ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2CI.3040
៥-​ម៉ូតូ​ចំនួន​០៣​គ្រឿង
៦-Pass App​ចំនួន​០១ គ្រឿង​(​ខូច​)
៧-​ទូរស័ព្ទ​ចំនួន​០៩​គ្រឿង​(​ខូច​០១)
៨ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០៣​គ្រឿង
៩-​កាំភ្លើង​កែ​ច្នៃ​ចំនួន​០១​ដើម

១០-​ម៉ាស៊ីន​អ៊ុត​មាត់​ថង់​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង
១១-​លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​។
១២-​សម្ភារៈ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​។

លោក​វរសេនីយ៍ឯក​កែន វ​ណ្ណះ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា​ជនសង្ស័យ រួម​និង​វត្ថុ​តាង ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០២៦​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ