ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​៧​មក​រា ចាត់វិធានការ​ក្ដៅ ចំពោះ​អ្នក​យក​ផ្លូវ​សាធារណៈ​ជាកន្លែង​ទទួល​ផ្ញើ​ម៉ូតូ​ឡាន បង្ក​ការ​កកស្ទះ​ចរាចរណ៍

26 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា​បាន បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន តាម​ទីតាំង​មួយ​ចំនួន​តែងតែ​យក​ផ្លូវ​សាធារណៈ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើជាកន្លែង​ទទួល​ផ្ញើ​រថយន្ត​និង​ម៉ូតូ បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ។ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា​បាន បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន តាម​ទីតាំង​មួយ​ចំនួន​តែងតែ​យក​ផ្លូវ​សាធារណៈ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើជាកន្លែង​ទទួល​ផ្ញើ​រថយន្ត​និង​ម៉ូតូ បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ។

ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ក្រោម​ការ​ណែនាំ​ពី លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ចុះ​ចាត់វិធានការ​ការ​ក្ដៅ ចំពោះ​ទីតាំង​យក​ផ្លូវ​សាធារណៈ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើជាកន្លែង​ទទួល​ផ្ញើ​រថយន្ត​និង​ម៉ូតូ នៅ​ចំណុច​ផ្លូវ​លេខ​១៦៩ កែង​ផ្លូវ​លេខ​១១៤ ជាប់​របង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ ក្បែរ​ស្តុ​ប​ក្ដាន់​២ មូលដ្ឋាន​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

លោក ព្រំ ស៉ី​ថា អនុប្រធាន​សណ្ដាប់ធ្នាប់​នៃ​រដ្ឋបាល​ខណ្ឌ​៧​មក​រា​បាន បាន​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ​៧​មក​រា តែង​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ជា​ប្រចាំ​ឲ្យ​បងប្អូន​ប្រកប​អាជីវកម្ម​ចូលរួម​រក្សា​ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ ដើម្បី​សោភ័ណ​ភាព​ដងផ្លូវ កាត់​បន្ថយ​ការ​កក់​ស្ទះចរាចរណ៍ សូម​ឈប់​បន្ត​យក​ផ្លូវ​សាធារណៈ​ប្រកប​អាជីវកម្ម ផ្ទាល់ខ្លួន ។ ជាក់ស្ដែង​ដូច​ទីតាំង​ខាងលើ​នេះ​តែងតែ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​ឡាន ចត​ពេញ​ផ្លូវ ចត​ទាំង​ចំណុច​ផ្លូវកែង មិន​ខ្វល់​ពី​ការ​លំហូរ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឡើយ​។

ក្នុង​ការ​ចុះ​ចាត់វិធានការ​នេះ កម្លាំង​អាជ្ញាធរ​បាន​យក​រនាំង​ដែក​ចាក់សោរ​កង់​រថយន្ត​ដែល​ចត​លើ​ផ្លូវ និង​ម៉ូតូ​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ