សង្គ្រាមអ៉ីរ៉ង់ ៖ គំនិតនៃការដោះស្រាយជម្លោះតាមការទូតត្រូវបានបដិសេធដោយទីប្រឹក្សានយោបាយការបរទេសរបស់មេដឹកនាំកំពូលថ្មីអ៉ីរ៉ង់ លោកម៉ូសតាខាមេនី។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CNN កាលពីថ្អៃទី៩ មីនា ទីប្រឹក្សារូបនោះលោកកាម៉ាល់ខារ៉ាហ្ស៊ីនិយាយថា គ្មានការចរចាខាងការទូតជាមួយអាមេរិកឡើយ ។
លោកកាម៉ាល់ខារ៉ាហ្ស៊ីបានសម្ដែងការសោកស្ដាយថា លោកដូណាល់ត្រាំបានបោកប្រាស់ពិភពលោក និងមិនប្រកាន់ការសន្យានានាឡើយ។ យើងគត់សម្គាល់ឃើញ២លើកហើយ ដែលគេសន្យាថា មិនវាយប្រហារយើងបើចូលរួមក្នុងការចរចា តែទីបំផុត គេនៅតែវាយប្រហារយើង។ លោកវាយតម្លៃថា សង្គ្រាមនេះគឹជាការគំរាមកំហែងដល់អតិ្ថភាពសម្រាប់អ៉ីរ៉ង់។ អាស្រ័យហេតុនេះបានជារបបមូលឡាហ៍ ត្រូវរក្សាជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុតនាពេលបច្ចុប្បន្ន ។
ពេលសួរថា តើអ៉ីរ់ង់មានមធ្យោបាយតតាំងសង្គ្រាមបានយូរប៉ុណ្ណា ចំពោះះការវាយប្រហាររបស់ អាមេរិក និងអ៉ីស្រាអែល? លោកកាម៉ាល់ខារ៉ាហ្ស៊ីយល់ឃើញថា កងទ័ពអ៉ីរ៉ង់ ពិតជានៅខ្លាំងណាស់ និងសកម្មទៀត ។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោកអាប់បាស់អារ៉ាសជីអះអាងនាថ្ងៃទី១០ មីនា ថា ប្រទេសលោកត្រៀមប្រយុទ្ធយូរតទៅទៀត បើចាំបាច់ ប្រឆាំងអាមេរិកនិងអ៉ីស្រាអែល។ លោកថា យើងត្រៀមបន្តការវាយប្រហារដោយមីស៊ីល ប្រឆាំងពួកគេយូរតទៅទៀតបើចាំបាច់។ លោកថាការចរចាជាមួយអាមេរិកលែងជារបៀបវារៈទៀតហើយ ។
ចំណែកឧត្ដមនាវី BRAD COOPER មេបញ្ជាការនៃទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកលើកឡើងកាលពីថ្ងៃទី១២មីនាកន្លងទៅ ពីការខូចខាតរបស់អ៉ីរ៉ង់ដោយសារការវាយប្រហាររបស់អាមេ រិកថា នាវាអ៉ីរ៉ង់៣០គ្រឿងបានត្រូវលិចនា៦ថ្ងៃដំបូងនៃជម្លោះ។ ឧត្ដមនាវីBRAD COOPERក៏កត់សម្គាល់ឃើញផងដែរ ពីការចុះថយដល់៩០%នៃការបាញ់មីស៊ីលបាលីស្ទិករបស់អ៉ីរ៉ង់ និង៨៣%នៃការវាយប្រហារដោយដ្រូនរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ប្រធានាធិបតីអាមេរិកគូសបញ្ជាក់ នាថ្ងៃទី៩ មីនា ថា សង្គ្រាមស្ទើរតែបញ្ចប់ដោយលោកថា អ៉ីរ៉ង់លែងមានកងម៉ារីនឬគមនាគមន៍ ឬកងកម្លាំងអាកាស៕
An Iranian flag is placed amids rubble and debris next to a destroyed residential building near Ferdowsi square in Tehran on March 3, 2026. The United States and Israel started striking Iran on February 28, killing Iran’s supreme leader and top military leaders, and prompting authorities to retaliate with strikes on Israel and across the Gulf. (Photo by ATTA KENARE / AFP)
ចែករំលែកព័តមាននេះ