ស្ថិតិនៃការនាំចូលទំនិញពីថៃ នៅរយៈពេល ២ខែដើមឆ្នាំ២០២៦ ត្រូវបានអគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជា បានអះអាងថា មានទំហំសរុប៣១៨,៥លានដុល្លារ ធ្លាក់ចុះប្រមាណជាជិត៤៦ភាគរយ បើធៀបនឹងទំហំនៃការនាំចូល កាលពីរយៈពេលដដែល កាលពីឆ្នាំទៅមានតម្លៃជាង៥៨៧លានដុល្លារ ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងរយៈពេលនេះទំហំកម្ពុជានាំចេញទៅថៃប្រមាណជា១១២,៥ លានដុល្លារធ្លាក់ចុះជិត៣០ភាគរយ ។
សរុបទៅពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅតែមានជាមួយគ្នា ដោយមានទំហំប្រមាណជាជាង ៤៣១ លានដុល្លារនៅក្នុងអំឡុងរយៈពេល ២ខែនៃឆ្នាំ២០២៦នេះ ធ្លាក់ចុះប្រមាណជា៤២,៣ភាគរយ ៕
ចែករំលែកព័តមាននេះ