កម្លាំងនគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៣កញ្ចប់
ខេត្តពោធិ៍សាត់ ៖ អនុវត្តបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ អនុវត្តបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ អនុវត្តបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ រើន អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើផ្លូវគ្រួសក្រហម ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៨និង៥០នាទីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ។
លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ទេស លីដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅបច្ចុប្បន្នភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ (មុខរបរមិនពិតប្រាកដ)និងដកហូតវត្ថុតាង នៅនឹងខ្លួនរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣កញ្ចប់ ក្នុងនោះធំ១កញ្ចប់ ថ្លឹងគិតជាសាច់ថ្នាំសុទ្ធ ៤៩.៦០ក្រាម, កាបូបចំនួន១, ទូរសព្ទចំនួន ១គ្រឿង, ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផល(+)វិជ្ជមាន ។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើមកអធិការដ្ឋានដើម្បីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនបានប្រើប្រាស់ នូវថ្នាំញៀនម៉ាទឹកកក រយៈពេល៥ឆ្នាំមកហើយ តែខ្លួនប្រើប្រាស់ជក់ខានៗ រហូតដល់សព្វថ្ងៃនេះ។ ដោយឡែកថ្នាំញៀនដែលខ្លួនបានប្រើប្រាស់ផង និងជួញដូរបន្តឱ្យទៅអ្នកប្រើប្រាស់ ដែលខ្លួនស្គាល់គ្នាផង ហើយខ្លួនបានទំនាក់ទំនងទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ដោយមានការទំនាក់ទំនងគ្នាតាមទូរសព្ទលេខ បានចំនួន២លើក លើកទី១ចំនួន ២០០០០០រៀល (ម្ភៃម៉ឺនរៀល) និងលើកទី២ ចំនួន៤០០០០០រៀល(សែសិបម៉ឺនរៀល) ដោយជនខាងលើឲ្យខ្លួនទៅយកថ្នាំញៀន នៅកន្លែងមិនទៀងទាត់ទេ ដោយគេជាអ្នករៀបចំទុកមុន រួចបានតេទូរសព្ទប្រាប់ខ្លួនថាថ្នាំខ្ញុំទុកត្រង់ចំណុចគោលដៅនេះ ហើយខ្លួនក៏ជិះម៉ូតូទៅយក ពេលបានថ្នាំញៀន បានខ្លួនវេរលុយឱ្យតាមក្រោយ។ចំពោះថ្នាំញៀនខាងលើខ្លួនយកមករក្សាទុកជួញដូរនិងប្រើប្រាស់ខ្លួនឯងផង។
ដោយជនសង្ស័យខាងលើពាក់ព័ន្ធមានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីប្រើប្រាស់រក្សាទុកជួញដូរសារធាតុញៀន ក្រោយពីការសួរនាំរួច សមត្ថកិច្ចបានស្នើសុំគោលការណ៍ទៅលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន និងកសាងសំណុំរឿងតាមនីតិវិធី៕


ចែករំលែកព័តមាននេះ