ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​ពេល​លោក​ត្រាំ​ចង់​ជួប​មេ​ដឹក​នាំ​របស់​ខ្លួន

48 វិនាទី មុន

ទី​ក្រុ​ង​សេអ៊ូល៖ លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​សម្លាញ់​វ័យ​ក្មេង​គីម​ជុង​អ៊ុន​របស់​លោកនៅ​អំឡុង​ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​មក​កាន់​ទ្វីប​អាស៊ី​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​លោក​បាន​បញ្ជូន​សំណើ​សុំ​ជួប​គ្នា​ជា​ច្រើន​ដង​​មក​ហើយ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កូរ៉េ​ខាង​ជើង​នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់​ជា​និច្ច​។ គេ​មិន​ទាន់​ដឹង​ថា​តើ​បំណង​ប្រាថ្នា​របស់​លោក​ត្រាំ​បាន​សម្រេច​ឬ​យ៉ាង​ណា​ទេ​ព្រោះ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​សុទ្ធ​តែ​និយាយ​ដូច​គ្នា​ថា​គ្មាន​ផែន​ការ​ជួប​គ្នា​ឱ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ​។ មុន​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​មក​ទ្វីប​អាស៊ី កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​មីស៊ីល​ស៊េរី​ទំនើប​របស់​ខ្លួន​មួយ​​គ្រាប់​។ ប៉ុន្តែ​លោក​ត្រាំ​មិន​ចង់​យក​រឿង​នេះ​ធ្វើ​ជា​បញ្ហា​ធំ​ទេ​។…

ទី​ក្រុ​ង​សេអ៊ូល៖ លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​សម្លាញ់​វ័យ​ក្មេង​គីម​ជុង​អ៊ុន​របស់​លោកនៅ​អំឡុង​ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​មក​កាន់​ទ្វីប​អាស៊ី​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​លោក​បាន​បញ្ជូន​សំណើ​សុំ​ជួប​គ្នា​ជា​ច្រើន​ដង​​មក​ហើយ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កូរ៉េ​ខាង​ជើង​នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់​ជា​និច្ច​។ គេ​មិន​ទាន់​ដឹង​ថា​តើ​បំណង​ប្រាថ្នា​របស់​លោក​ត្រាំ​បាន​សម្រេច​ឬ​យ៉ាង​ណា​ទេ​ព្រោះ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​សុទ្ធ​តែ​និយាយ​ដូច​គ្នា​ថា​គ្មាន​ផែន​ការ​ជួប​គ្នា​ឱ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ​។

មុន​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​មក​ទ្វីប​អាស៊ី កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​មីស៊ីល​ស៊េរី​ទំនើប​របស់​ខ្លួន​មួយ​​គ្រាប់​។ ប៉ុន្តែ​លោក​ត្រាំ​មិន​ចង់​យក​រឿង​នេះ​ធ្វើ​ជា​បញ្ហា​ធំ​ទេ​។ លោក​នៅ​តែ​ធ្វើ​ដំណើរ​មក​ទ្វី​ប​អាស៊ី និង​ដើម្បី​បង្ហាញ​ពី​គោល​បំណង​ចង់​ជួប​មុខ​​មេ​ដឹក​នាំប្រទេស​នេះ​។ លោក​សង្ឃឹម​ថា​នឹង​សើ​រើ​ឡើង​វិញ​នូវ​ការ​ជួប​គ្នា​កម្រិត​កំពូល​​ជា​ច្រើន​ដង​កាល​​លោក​នៅ​កាន់​អំណាច​អាណត្តិ​ទី​មួយ​​​។

លោក​ត្រាំ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​គីម​ជុង​អ៊ុន​ជា​និច្ច​។ លោក​ចង់​ជួប​មុខ​គ្នា​ បើ​គាត់​ចង់​ដែរ​ និង​បើ​គាត់​បាន​ទទួល​សារ​នេះ​។ យើង​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​។ ប៉ុន្តែ​​លោក​គីម​ដឹង​ថា​លោក​មក​ទ្វី​ប​អាស៊ី​។ បើ​លោក​គីម​ចង់​ជួប​គ្នា​ លោក​ត្រៀម​ជួប​គ្នា​ដោយ​ក្ដី​សោមនស្ស​រីក​រាយ​ជា​និច្ច​។​ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​លោក​មាន​អ្វី​ជា​បន្ទាល់​សម្រាប់​ឱ្យ​លោក​គីម​វិល​ទៅ​រក​តុ​ចរ​ចា​គ្នា​ឡើង​វិញ?​ លោក​ត្រាំ​ឆ្លើយ​តប​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។

លោក​ទាំង​២​ធ្លាប់​ជួប​មុខ​គ្នា​កាល​ពី​ឆ្នាំ​២០១៨ និង​២០១៩​។ ក្រោយ​មក​ ការ​ចរ​ចា​គ្នា​ត្រូវ​បរាជ័យ​នៅ​ពេល​កូរ៉េ​ខាង​ជើង​នៅ​តែ​​បន្ត​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​​។ កូរ៉េ​ខាង​ជើង​សព្វ​ថ្ងៃ​នេះ​​​​ទទួល​រង​ទណ្ឌ​កម្ម​​ពី​សហ​គមន៍​អន្តរ​ជាតិ​ដោយ​សារ​ការ​​កម្ម​វិធី​​នុយ​ក្លេអ៊ែរ និង​​មីស៊ីល​របស់​ខ្លួន​។ កាល​ពី​ខែ​កញ្ញា លោក​គីម​ឱ្យ​តម្រុយ​ថា​លោក​​​មិន​យល់​ទាស់​ទេ​ចំពោះ​ការ​ជួប​គ្នា​ជា​មួយ​លោក​ត្រាំ​។ សំខាន់​ឱ្យ​តែ​អាមេរិក​ឈប់​ទាម​ទារ​ឱ្យ​កូរ៉េ​ខាង​ជើង​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​លោក​គីម​សូម​ប្រកែក​ដាច់​ខាត​មិន​និយាយ​រក​កូរ៉េ​ខាង​ត្បូង​ទេ​។​

លោក​គីម​ថ្លែង​ថា​ជា​ឯក​ជន​ លោក​នៅ​តែ​នឹក​រលឹក​ទៅ​ដល់​អនុ​ស្សាវរីយ៍​ដែល​ធ្លាប់​សាង​រួម​​​គ្នា​ជា​មួយ​លោក​ត្រាំ​។ បើ​អាមេរិក​​​ឈប់​ទាម​ទារ​ឱ្យ​កូរ៉េ​ខាង​ជើង​កាត់​រំសាយ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​, ​ទទួល​ស្គាល់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយ​ក្លេអ៊ែរ​ និង​ចង់​រួម​រស់​ជា​សន្តិ​សហ​វិជ្ជ​មាន​​ជា​មួយ​គ្នា​​ ពេល​នោះ​រឿង​អ្វី​ដែល​ថា​យើង​អង្គុយ​ជជែក​គ្នា​មិន​បាន​។ នេះ​បើ​យោង​តាម​អ្វី​ដែល​ទូរ​ទ្សនស៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA) ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​គីម​មក​ផ្សព្វ​ផ្សាយ​។

​បើ​សិន​មាន​គម្រោង​ជួប​គ្នា​មែន លោក​ត្រាំ និង​លោក​គីម​អាច​នឹង​ជួប​គ្នា​នៅ​តំបន់​ព្រំ​ដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​២​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់​ដូច​ជា​ស្ងាត់​ឈឹង​។ ខាង​អាមេរិក​បោះ​ដៃ​ទៅ​ហើយ​ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​រក្សា​ភាព​ស្ងៀម​ស្ងាត់​​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​បង្ហើប​ឱ្យ​ដឹង​ថា​​ពួក​គេ​ក៏​កំពុង​ត្រៀម​ខ្លួន​រៀប​ចំ​គម្រោង​ជួប​គ្នា​នេះ​ដែរ​។ ប៉ុន្តែ​គ្មាន​ការ​កំណត់​ពេល​វេលា​ជាក់​លាក់​ថា​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ណា​ពិត​​ប្រាកដ​​ទេ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ