ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​វិបុល​សេនា​ភក្តី​សាយ ឈុំ និង​លោក​ជំទាវ​​បាន​​ធ្វើបុណ្យ​ដាក់​ទាន​នៅស្រុកកំណើតជួយ​ដល់​អ្នកមាន​ជីវភាព​ខ្វះខាត

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ស្ថិត​នៅ​លើ​ដែន​កោះ​ដែល​ហ៊ុ​ម​ព័ទ្ធ​ដោយ​ទឹកទន្លេ​មេគង្គ និងជាស្រុកកំណើត​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ជំទាវ ប្រារព្ធ​ពិធីសូត្រមន្ត​តាម​គន្លង​ព្រះពុទ្ធ​សាសនា ដោយ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ ធ្វើ​ឡើង​នៅ​សាលា​សន្សំ​កុសល​នៅ​ភូមិ​១០ ឃុំ​កោះសូទិន…

ខេត្តកំពង់ចាម​: ស្ថិត​នៅ​លើ​ដែន​កោះ​ដែល​ហ៊ុ​ម​ព័ទ្ធ​ដោយ​ទឹកទន្លេ​មេគង្គ និងជាស្រុកកំណើត​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ជំទាវ ប្រារព្ធ​ពិធីសូត្រមន្ត​តាម​គន្លង​ព្រះពុទ្ធ​សាសនា ដោយ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ ធ្វើ​ឡើង​នៅ​សាលា​សន្សំ​កុសល​នៅ​ភូមិ​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន នា​រសៀល​ថ្ងៃ​ទី​២៨​តុលា ឆ្នាំ​២០២៥ ។​ជាមួយ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​ពូ មីង លោកតា​លោកយាយ មក​ពី​តាម​បណ្ដា​ភូមិ​នានា​អ្នក​នៅ​កោះ​ប៉ែន​និង​កោះសូទិន ។

លោកស្រី​ស៊ុន ច​ន្ថា មេឃុំ​កោះសូទិន​បានឱ្យ​ដឹង​ថា​: ជា​រឿយ​ៗ​សម្ដេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ព្រមទាំង​ក្រុម​គ្រួសារ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ក៏​ដូច​ជា​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ តែងតែ​អញ្ជើញ​មក​ស្រុក​កំណើត​នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន​។ ដោយ​បាន​រៀបចំ​ពិធី​ចែក​អំណោយ​ដាក់​ទាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា​ដែល​មាន​ជីវភាព​ខ្វះខាត ពេល​ខ្លះ​ទៀត​ក៏​បាន​ផ្ដល់​អាហារ​សាមគ្គី​ជូន​ពលរដ្ឋ​ទាំង​កម្ពុជា​និង​បងប្អូន​ខ្មែរឥស្លាមក្នុង​ប្រយោជន៍​បង្ហាញ​ពី​សាមគ្គី​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោម​ម្លប់​សន្តិភាព​។

មេឃុំ​កោះសូទិន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជាក់ស្ដែង​នា​រសៀល​ថ្ងៃ​ទី​២៨​តុលា​នា​ឱកាស​នោះ អមដំណើរ​ដោយ​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ព្រមទាំង​សហការី​បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ក្ខិណានុប្បទាន​គម្រប់​ខួប​១០០​ថ្ងៃ និង​បញ្ចុះ​អដ្ឋិធាតុ លោកស្រី សុទ្ធ ចាន់​ណា នៅ​សាលា​សន្សំ​កុសល​នេះ ។ នា​ឱកាស​នោះ​គេ​ឃើញ​មាន​វត្តមាន​លោក​ផេ​ន សុផល អភិបាលរង​ខេត្តកំពង់ចាម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។

សូម​បញ្ជាក់​ថា​កម្មវិធី​បុណ្យ​នេះ​ត្រូវ​បាន​សម្ដេច​ជួយ​ទំនុកបម្រុង​ទាំងស្រុង​ព្រោះ​ជាប់សាច់​ញាតិ​និង​សម្ដេច​ផង​ដែរ​។

ជាមួយ​នោះ​សម្ដេច​បាន​បរិច្ចាគ​ធនធាន​កសាង​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​រួម​ទាំង​សាលារៀន​សម្រាប់​ជា​ថ្នាល​បណ្ដុះ​ចំណេះដឹង​ដល់​កូនចៅ​ស្រុកភូមិ​តំបន់​នោះ មាន​អ្នកខ្លះ​ក្លាយជា​មន្ត្រីរាជការ​នាម៉ឺន​ព្រមទាំង​មាន​ឋានៈ​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ទៀត​ផង​​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ