ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញឡាន​ស៊េរីទំនើប១​គ្រឿង មានស្នាម​​ខូច​ខាត​ ត្រូវ​គេ​​បើក​មក​ប្លុង​ចោ.ល​នៅផ្លូវលំ ក្នុង​សង្កាត់ចោមចៅទី៣

2 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​អាល់​ផាត​ ពណ៌ស ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញបុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់​​បើក​មក​ប្លុង​ចោល​ ទាំង​រថយន្ត​មាន​ស្នាក​ស្នាម​ក្រពឹត​ទ្វារ​ក្រោយ ស្នាម​បែក​ស្តុ​ប​មុខ​និង​កាង​មុខ​ផ្នែក​ខាងឆ្វេង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ និង…

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​អាល់​ផាត​ ពណ៌ស ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញបុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់​​បើក​មក​ប្លុង​ចោល​ ទាំង​រថយន្ត​មាន​ស្នាក​ស្នាម​ក្រពឹត​ទ្វារ​ក្រោយ ស្នាម​បែក​ស្តុ​ប​មុខ​និង​កាង​មុខ​ផ្នែក​ខាងឆ្វេង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ និង ១៣ នាទី​យប់​ថ្ងៃ​ទី ២៨ ខែតុលា ​ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវលំ ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​មួយគ្រឿង​ដែល​បើក​យក​ទៅ​ប្លុង​ចោល​នោះ​ម៉ាក​អាល់​ផាត ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2CF-2075​មាន​ស្នាម​កំ​ពិត​ទ្វារ​ក្រោយ ស្នាម​បែក​ស្តុ​ប​មុខ និង​ស្នាម​កាង​មុខ​ផ្នែក​ខាងឆ្វេង​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ខាងលើ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បាន​មក​ឈប់​រួច​បាន​បើកទ្វារ​ហើយ​ចុះ​រត់​បាត់ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ​មាន​ស្នាក​ស្នាម​កំ​ពិត​ទ្វារ​ក្រោយ ស្នាម​បែក​ស្តុ​ប​មុខ​និង​ស្នាម​កាង​មុខ​ផ្នែក​ខាងឆ្វេង​ហើយ​ទ្វារ​មុខក្រោយ​ត្រូវ​បាន​ចាក់សោ​ឡុ​ក​។

ក្រោយមក​ សមត្ថកិច្ច​មូលរ​ដ្ឋា​បាន​យក​រថយន្ត​ខាងលើ​ទៅ​រក្សារ​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់​ចាំ​ម្ចាស់​យក​ឯកសារ​ពាក់​ពន្ធ​ទើប​សមត្ថកិច្ច​ប្រគល់អោយទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ