ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រឆាំង​តវ៉ា​ចំពោះ​កងកម្លាំងប្រដាប់​​អាវុ.ធ​ថៃ​ ធ្វើ​សកម្មភាព​រំលោ.ភ​ទឹកដី​នៅ​ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើការ​ប្រឆាំង​តវ៉ា​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ថៃ​ដែល​ធ្វើការ​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​នៅ​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង​ខេត្តពោធិ៍សាត់​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​សម្តែង​នូវ​ការ តវ៉ា​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រឆាំង​នឹង​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើការ​ប្រឆាំង​តវ៉ា​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ថៃ​ដែល​ធ្វើការ​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​នៅ​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង​ខេត្តពោធិ៍សាត់​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​សម្តែង​នូវ​ការ តវ៉ា​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រឆាំង​នឹង​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ ក្នុង​ការ​ពង្រឹង​ការ​កាន់កាប់​ដោយ​ខុសច្បាប់​បន្ថែម​ទៀត ដែល​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​ទីតាំង​ជា​ច្រើន ។

ក្រសួង​លើក​ឡើង​ថា​កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​រំលោភ​យក​ទឹកដី​កម្ពុជា​នៅ​ខេត្តព្រះវិហារ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​សាងសង់​ប៉ុស្តិ៍​យាម​សង្កេតការណ៍ នៅ ក្នុង​តំបន់​ប្រាសាទព្រះវិហារ​។

ខេត្តឧត្តរមានជ័យ នៅ​ស្រុក​អន្លង់​វែង កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ នៅ​ជិត​បង្គោល​ព្រំដែន​លេខ​២ បច្ចុប្បន្ន និង​នៅ​តំបន់​ដើម​តា​ត្រាវ ស្រុក​ត្រពាំង​ប្រាសាទ​។
នៅ​ស្រុក​បន្ទាយ​អំពិល កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ជីក​លេណដ្ឋាន​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ ជប់​គគីរ​។

នៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​សាងសង់​ប៉ុស្តិ៍​យាម​សង្កេតការណ៍ នៅ​ភាគ​ខាងកើត​នៃ​តំបន់​ជប់​ដើម​ខ្នុរ និង​បាន​បន្តសកម្មភាព​ឈូស​ឆាយដី នៅ​ភាគ​ខាងជើង នៃ តំបន់​នេះ​។

នៅ​តំបន់​ថ្ម​ដូន កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ​ថ្មើរជើង ព្រមទាំង​សាងសង់​លេណដ្ឋាន និង​ផ្លូវ នៅ​ភាគ​ខាងកើត​ច្រក​ទ្វារ​ថ្ម​ដូន​។

និង​ខេត្តពោធិ៍សាត់ មាននៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ ដើម្បី​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​បន្ថែម​ទៀត នៅ​តំបន់​អូរ​ភ្លុក​ដំរី​។

ក្រសួងការបរទេស​កម្ពុជា​បាន​ហៅ​សកម្មភាព​ទាំងនេះ​ក៏​ជា​ការ​រំលោភ​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ថៃ​ផ្ទាល់ ក្រោម​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ជា ពិសេស​គោលការណ៍​នៃ​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ការ​គោរព​អធិបតេយ្យភាព​ទឹកដី និង​ការ​មិន​ប្រើប្រាស់ កម្លាំង​ប្រឆាំង​នឹង​រដ្ឋ​មួយ​ផ្សេង​ទៀត​។

កម្ពុជា​បដិសេធ​ចំពោះ​ការ​ប៉ុនប៉ង​ណាមួយ​ក្នុង​ការ​ប្រើប្រាស់​សកម្មភាព ទាំងនេះ​ថា​ជា​ការ​ការពារ​ខ្លួន និង​ស្រប​តាម​ប្រការ​នានា ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​គូសបញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលយក​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ ទាមទារ​ទឹកដី​ណាមួយ ដែល​អះអាង​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​ជា​ដាច់ខាត​។ បន្ថែម​ពី​នេះ សកម្មភាព ដែល​បាន​រៀបរាប់​ខាងលើ នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​ព្រះរាជា ណា​ចក្រ​កម្ពុជា ទាក់ទង​នឹង​ការ​កំណត់​បន្ទាត់​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ​។

រាជរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ប្រ​ទេ ស​ថៃ​បញ្ឈប់​រាល់​សកម្មភាព​ឯកតោភាគី​បន្ត​ទៀត នៅ​ក្នុង តំបន់​ដែល​បាន​រៀបរាប់​ខាងលើ ឬ​តំបន់​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​ស្រ​ដៀង​គ្នា​នេះ សំដៅ​កាត់ បន្ថយ​ភាព​តានតឹង ពង្រឹង​ជំនឿ​ជាក់​និង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​រក្សា​សន្តិភាព ស្ថិរភាព និង ភាព​ជា​អ្នក​ជិតខាង​ល្អ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ​របស់​ខ្លួន​ក្នុង ការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំង អស់​របស់​ខ្លួន ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំង​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ខ្សែ​ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ