ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីលុយ អ្នកណាស្ទះអីស្ទះទៅ! អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់​ម៉ូតូ​

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ទើប​ដេញថ្លៃ​បាន​ថ្មី​ៗ ហើយ​មក​វិនិយោគ​នៅ​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជា​ឲ្យ​បុគ្គលិក​និង​កូនចៅ​របស់​ខ្លួន​យក​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​បង្ក​ឲ្យ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ ។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​នេះ…

ខេត្តកំពង់ស្ពឺ​៖ ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ទើប​ដេញថ្លៃ​បាន​ថ្មី​ៗ ហើយ​មក​វិនិយោគ​នៅ​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជា​ឲ្យ​បុគ្គលិក​និង​កូនចៅ​របស់​ខ្លួន​យក​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​បង្ក​ឲ្យ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​នេះ ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​លើក​ឡើង​ថា ការ​កកស្ទះ​ចរាចរណ៍​នៅ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ កើត​មាន​ឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ព្រោះតែ​អ្នក​វិនិយោគ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់​-​ម៉ូតូ ហើយ​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ចំពោះ​សន្តិសុខ​និង​សណ្តាប់ធ្នាប់ មិនឃើញ​មក​អើត​ឈ្ងោក​នោះ​ទេ បើ​ទោះបីជា​មានការ​កកស្ទះ​យ៉ាងណា​ក៏​ដោយ​។

ការ​យក​ផ្លូវ​សាធារណៈ​ដាក់​ផ្ញើ​ម៉ូតូ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ពី​សំណាក់​អ្នក​វិនិយោគ​ផ្សារ​ដែល​ទើប​និង​ដេញថ្លៃ​បាន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ព្រោះតែ​ប្រយោជន៍​របស់​ខ្លួន​ បែ​រជា​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដាក់​ជា​កន្លែង​ផ្ញើ​ម៉ូតូ​សម្រាប់​យក​លុយ​ដាក់​ហោ​ប៉ាវ​ខ្លួនឯង​ទៅ​វិញ​។ ដែល​ទ​ង្វើ​របស់​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​ទើប​ដេញថ្លៃ​បាន​នេះ​ហាក់បីដូចជា​មិន​គោរព​ទៅ​តាម​គោលការណ៍​នៃ​ការ​ដេញថ្លៃ​របស់​ជំនាញ​ពាក់ព័ន្ធ​។ ដោយសារ​តែ​កន្លង​ទៅ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ចាស់​ដែល​គេ​ស្គាល់​ថា​ក្រុមហ៊ុន​របស់​លោក​ហោ​ យាន ជា​ក្រុមហ៊ុន​វិនិយោគ​តាម​បណ្ដា​ផ្សារ​នានា​មិន​ដែល​មានការ​កកស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​នេះ​ទេ​។ ប៉ុន្តែ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​នេះ​ហាក់បីដូចជា​មាន​អំណាច​ខ្លាំង​ណាស់ ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផលប្រយោជន៍​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ​បែរជា​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​នៅ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​យក​លុយ​ដាក់​ហោ​ប៉ាវ​យ៉ាង​រំភើយ​ទៅ​វិញ​។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​ទើបនឹង​ដេញថ្លៃ​បាន​នោះ​ទេ​ដោយសារ​តែ​មិន​មាន​លេខ​ទូរស័ព្ទ​ធ្វើការ​សួរនាំ​នោះ​ទេ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូន​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ