ឆេះឃ្លាំងនៅព្រែកលៀប យប់មិញ រាលដាលទៅផ្ទះ១ខ្នងទៀតនៅជាប់នោះ
- ភ្នំពេញ
រាជធានីភ្នំពេញៈឃ្លាំងមួយកន្លែងនៅសង្កាត់ព្រែកលៀប ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
បណ្ដាលឲ្យបន្ទប់ចំនួន១រងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅផ្ទះមួយខ្នងនៅជាប់នោះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវបេតុង ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍នោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់
ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា ពុំ បណ្តាល អោយមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះឡើយ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃដដែល។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាសំណង់ដែលត្រូវភ្លេងឆេះ ខាងលើនេះ ដែកប្រក់ស័ង្កសី ទំហំ ៨ម៉ែត្រ គុណ ៤០៤០ម៉ែត្ត្រូវភ្លើង ឆេះរងការខូចខាត បន្ទប់ចំនួន១ ទំហំ៦ម៉ែត្រគុណ៨ម៉ែត្ររួមមាន ម៉ាស៉ីនត្រជាក់, ពូក, កង្ហា នឹងសម្ភារៈប្រេីប្រាស់ផ្សេងៗ និងបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាង ១ខ្នងទៀត ទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ រងការខូចខាតសម្ភារៈរួមមាន ទូកទឹកកក, ម៉ាស៉ីនបោកខោអាវ, ពូក ព្រមទាំងសម្ភារៈចាប់ហួយមួយចំនួន។
តាមនគរបាលបានឲ្យដឹងទៀតថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕














ចែករំលែកព័តមាននេះ