ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​លាយឡំ​​ខ្យល់​កន្ត្រាក់​ និង​រន្ទះបា.ញ់​ របួសមនុស្ស៤នាក់​

2 ថ្ងៃ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ភ្លៀង​មួយ​មេ​លាយឡំខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ​បណ្តាល​ឱ្យ​មនុស្ស​របួស​ស្រាល​៤​នាក់ ។ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១ និង ១៥…

​ខេត្ត​សៀម​រា​ប ៖ ភ្លៀង​មួយ​មេ​លាយឡំខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ​បណ្តាល​ឱ្យ​មនុស្ស​របួស​ស្រាល​៤​នាក់ ។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១ និង ១៥ នាទី​រសៀលថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះ​លំហែ អូរ​ពាម​គ្រែ ស្ថិត​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក អៀង ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ឱ្យ​ដឹង​នៅ​វេលា​ម៉ោង ១៨ និង ១៩ នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ នេះ​ថា មាន​ករណី​រន្ទះបាញ់ នៅ​ចំនុច​ផ្ទះ​លំហែ អូរ​ពាម​គ្រែ ស្ថិត​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បណ្តាល​ឱ្យ​របួសស្រាល​ចំនួន ៤ នាក់​  ៖ ១-ឈ្មោះ​​អ៊ូ មក​រា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ​  ទីលំនៅ​ភូមិ​ដុក​ក្រសាំង ឃុំ​ព្រែក​តូច ស្រុក​ម៉ោង ខេត្តបាត់ដំបង ។ ២-ឈ្មោះ​​ទន់ សូ​លាង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ភូម​ទួល​ស ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម សៀមរាប ។ ៣-ឈ្មោះ​​គឿ​ម គ​ន្ធា ភេទ​ស្រី អាយុ ២៦ អាកា​រៈ​សន្លប់ បានដឹង​ខ្លួន ទីលំនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​និង​៤-ឈ្មោះ​​កុមា​រា​  វ៉ុ​ន ជី​វ័​ន្ត ភេទ​ប្រុស អាយុ ៤ ឆ្នាំ ទីលំនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី សៀមរាប​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្នងភ្នំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ជនរងគ្រោះ​ទាំងអស់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន ទៅ​មណ្ឌល​សុខភាព​អន្លង់​ធំ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​របួស ស្រាល ៤ នាក់ខាងលើ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ មណ្ឌល​សុខភាព​ខ្នងភ្នំ ជួយ​​ព្យាបាល​ ​និង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញរៀងៗខ្លួន​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ