ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំ៣ថ្ងៃ! ‎​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ​ជាង​ ២ម៉ឺន​នាក់ មក​កម្សាន្ត​លើ​ខ្នងភ្នំ​គូលែន

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បើ​តាម​របាយការណ៍​ប្រៀបធៀប​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ដ​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន (​ព្រះ​អង្គ​ធំ​)​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយះ​ពេល​៣​ថ្ងៃ មានការ កើន ឡើង ធ្វេ​ដង ក្នុងស្រុក​ស្វាយ​លើ នៃ​ខេត្តសៀមរាប…

ខេត្ត​សៀម​រា​ប ៖ បើ​តាម​របាយការណ៍​ប្រៀបធៀប​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ដ​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន (​ព្រះ​អង្គ​ធំ​)​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយះ​ពេល​៣​ថ្ងៃ មានការ កើន ឡើង ធ្វេ​ដង ក្នុងស្រុក​ស្វាយ​លើ នៃ​ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក អៀង ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់​នៅ ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ នេះ​ថា រយៈពេល​៣ ថ្ងៃ ក្នុង​ឆ្នាំ​២០២៦ ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ សរុប​ចំនួន ២៦៣១៦ នាក់ ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​លើ​ខ្នងភ្នំ​គូលែន ។

លោក បញ្ជាក់​ថា ការ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​លើ​ខ្នងភ្នំ​គូលែន -​រថយន្ត ៣០៤៨​គ្រឿង ។ -​ម៉ូតូ ៤៨៤៥​គ្រឿង
‎-​ភ្ញៀវ​ជាតិ ២៦១៤៨​នាក់ ។ -​ភ្ញៀវ​អន្តរជាតិ ១៦៧​នាក់​។

​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២៥ -​រថយន្ត​កើន​ចំនួន ៣៤៥​គ្រឿង​,​។ -​ម៉ូតូ​កើន ៤៥៥​គ្រឿង ។ -​ភ្ញៀវ​ជាតិ​កើន ៣៨៣៨ នាក់ ។​-​ភ្ញៀវ​អន្តរជាតិ​កើន ១៥​នាក់​។​បញ្ហា​ចរាចរណ៍​ពុំ​មានការ​កកស្ទះ​ទេ​។​បញ្ហា​សន្ដិសុខ​ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ រយះ​ពេល​៣​ថ្ងៃ​ក្នុង​ឆ្នាំ​២០២៦ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ