ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី «13th ASIA World Model United Nations – AWMUN XIII » លេីកទី១៣ ក្រោមប្រធានបទ “Shifting Sands: Global Governance Amid Conflict, Climate and Code” ដែលប្រារព្ធឡើងនៅសណ្ឋាគារ Swiss Grand ក្នុងទីក្រុងសេអ៊ូល ដែលរៀបចំដោយគណៈកម្មាធិការ ASIA World Model United Nations-AWMUN និងមានការចូលរួមពីយុវជនមកពីប្រទេសចំនួន ២៥ ផ្សេងគ្នាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦។
ចែករំលែកព័តមាននេះ