ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន៩​នាក់ ពាក់ព័ន្ធ​ករណី​វា.យ​កម្ទេច​​រថយន្ត​ ក្នុងសង្កាត់ស្រះចក

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន…

រាជធានី​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៩​នាក់ ពាក់ព័ន្ធ​ករណី ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស ក្មេង​ទំនេ​ី​ង (​វាយ កំទេច​រថយន្ត​) នៅ​ចំណុច​ហាង​ម៉ាស្សា​ម៉ា​យូ​រ៉ា ផ្លូវ​លេខ​៤៧ ភូមិ​១៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល ១៩​នឹង​៣៧​នាទី ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ ២០២៦​។

នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​អគ្គស្នងការ​នគ​បាល​ជាតិ​។

ប្រភព​បាន​លើក​ឡើង​ថា​ជនសង្ស័យ
១-​ឈ្មោះ ម៉ា​ន់ ទ្បុ​ង​ថា​ដា ហៅ ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២-​ឈ្មោះ ឯក ស​ខមាន ហៅ មាន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
៣ -​ឈ្មោះ សុខ ជា ហៅ ជា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
៤- ឈ្មោះ ឆុ​ន រ៉ា​យុទ្ធ ហៅ យុទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
៥-​ឈ្មោះ នី សា​គី ហៅ ភ្លោះ ភេទ ប្រុស កើត​ឆ្នាំ​២០០៦
៦-​ឈ្មោះ នី រ៉ា​វី ភេទ ប្រុស កើត​ឆ្នាំ​២០០៦
៧-​ឈ្មោះ សូរ្យ វិសុទ្ធ ភេទ ប្រុស អាយុ​១៦​ឆ្នាំ
៨-​ឈ្មោះ ញ៉ ឆា​លី ភេទ ប្រុស អាយុ​១៦​ឆ្នាំ
៩-​ឈ្មោះ មឿង ពិសី ភេទ ប្រុស អាយុ​១៦​ឆ្នាំ

ប្រភព​បាន​លើក​ឡើង​ថា​វត្ថុ​តាង​ចាប់​យក​៖ ដុំ​ថ្ម​ចំនួន​០៤​ដុំ​, ផ្លា​ក​លេខ​រថយន្ត​ចំនួន​០១​បន្ទះ​។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កំពុង​បន្ត​យក​បក្ខពួក​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ