ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) មិនលក់ឱ្យក្រុមហ៊ុនឯកជនណានោះទេ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) មិន​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) មិន​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណា​នោះ​ទេ ។

សម្តេច​ធិ​បតី​លើក​ឡើង​បែប​នេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ចូល​កម្សាន្ត​ក្ន​ង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​២០២៦ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី ។

សម្តេច​ធិ​បតី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​ថា ការ​បើក​ដំណើរការ​រយៈពេល​ចូល​ឆ្នាំ​ថ្មី ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចូល​លេង​កម្សាន្ត និង​ហាត់​កីឡា ។

បន្ថែម​លើ​នោះ ការ​បើក​សាកល្បង​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ក៏​ជា​មូលដ្ឋាន​ដែល​ក្រុមការងារ​យក​ធ្វើការ​វាយតម្លៃ ដើម្បី​ធ្វើការ​រៀបចំ​ការងារ​មួយ​ចំនួន​បន្ថែម រួម​ទាំង​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ដាំ​ដើមឈើ ។​ល​។ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​បរិស្ថាន​បរិវេណ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ កាន់តែ​ប្រសើ​ឡើង​សម្រាប់​បើក​ជូន​ប្រជាពលរដ្ឋ​ចូល​លេង​កម្សាន្ត និង​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

សម្តេច​បាន​គូសបញ្ជាក់​ថា តាម​គោលការណ៍​ដែល​ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ ៖ ១. មិន​លក់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) ឱ្យ​ក្រុមហ៊ុន​ឯកជន​ណា​នោះ​ទេ ។ ២. រក្សា​ទុក្ខ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ប្រើប្រាស់​ក្នុង​គោលបំណង​ពីរ​គឺ​: ១) ជា​ព្រ​លាន​យន្តហោះ​បម្រុង និង​២) ជាទី​កន្លែង​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចូល​កម្សាន្ត និង​ហាត់​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ