ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឃ្លាំងស្តុកទំនិញយ៉ាងសន្ធោសន្ធៅអស់​ ៤អគារ​ នៅសង្កាត់ព្រែកលៀប​ ព្រឹកមិញ​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ឃ្លាំង​ស្តុ​ក​​ទំនិញ​គ្រប់​ប្រភេទ​នៅ​ស្ពាន​លេខ​៤ ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​ជា​ច្រើន​ម៉ោង​បណ្ដាល​អោយ​ឃ្លាំង​ជា​ច្រើន​រង​ការ​ខូចខាត​ស្ទើរ តែ​ទាំងស្រុង​។ ហេតុការណ៍​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី ព្រឹក​ថ្ងៃ​ទី ១៩…

រាជធានី​ភ្នំពេញ ៖ ​ឃ្លាំង​ស្តុ​ក​​ទំនិញ​គ្រប់​ប្រភេទ​នៅ​ស្ពាន​លេខ​៤ ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​ជា​ច្រើន​ម៉ោង​បណ្ដាល​អោយ​ឃ្លាំង​ជា​ច្រើន​រង​ការ​ខូចខាត​ស្ទើរ តែ​ទាំងស្រុង​។

ហេតុការណ៍​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី ព្រឹក​ថ្ងៃ​ទី ១៩ ខែមេសា​ឆ្នាំ​២០២៦​នេះ​ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ជា​ច្រើន​ម៉ោង​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់​ចេះ​ចេញពី​ឃ្លាំង​ស្តុ​ប​ទំនិញ​មួយ​នៅ​ក្នុង​ចំណោម​ឃ្លាំង​ជា​ច្រើន​ទៀត​នៅ​ជាប់​ៗ​គ្នាយ៉ាង​សន្ធោសន្ធៅ​និង​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស​។

នៅ​ព្រឹក​នោះ គេ​ឃើញ​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ជំ​ហៀ​ង​រាជធានី​ភ្នំពេញ​ហើយ​នៅ​តាម​ផ្លូវជាតិ​លេខ​៦ អា​និង​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គេ​ឮ​សូរ​តែ​សំឡេង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ២ រសៀល​ភ្លើង​ពុំ​ទាន់​រលត់​នៅឡើយ​ហើយ​សមត្ថកិច្ច​នៅ​តែ​បន្ត​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​បឋម នគរបាល​បានអោយ​ដឹង​ថា ឃ្លាំង ស្តុក​ទំនិញ រួម​មាន​ថ្នាំលាប ប្រេងឆា ភេសជ្ជៈ ទឹកត្រីចំនួន​៤​អគារ ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។​

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​អោយ​កើត​មាន​អគ្គិភ័យ​នេះ​ឡើយ​។ បើ​តាម​ព័ត៌មាន​ខ្លះ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ