ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទុះភ្ញៀវទេសចរមកកាន់ទឹកដីអង្គរនៅតែបន្តកើនឡើងទោះអាកាសធាតុក្ដៅខ្លាំង

6 ម៉ោង មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញផ្សាយ​នូវ​ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​មោ​ទ​នៈ​នៃ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត​អង្គរ ដោយ​បញ្ជាក់​ថា កម្ដៅថ្ងៃ​នា​ដូ​វ​ប្រាំង​មិនមែន​ជា​ឧបសគ្គ ដែល​អាច​បង្អាក់​ទឹកចិត្ត​ភ្ញៀវ​ទេសចរ ក្នុង​ការ​មក​គយគន់​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​ដូនតា​ឡើយ ។ ជាក់ស្តែង​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញផ្សាយ​នូវ​ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​មោ​ទ​នៈ​នៃ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត​អង្គរ ដោយ​បញ្ជាក់​ថា កម្ដៅថ្ងៃ​នា​ដូ​វ​ប្រាំង​មិនមែន​ជា​ឧបសគ្គ ដែល​អាច​បង្អាក់​ទឹកចិត្ត​ភ្ញៀវ​ទេសចរ ក្នុង​ការ​មក​គយគន់​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​ដូនតា​ឡើយ ។

ជាក់ស្តែង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖​មហាសង្ក្រាន្ត​អង្គរ ៖ កម្ដៅថ្ងៃ​មិន​អាច​បង្អាក់​ទឹកចិត្ត​ភ្ញៀវ​ទេសចរ ក្នុង​ការ​គយគន់​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​ដូនតា​ឡើយ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ទោះបីជា​កម្ដៅ​នា​រដូវប្រាំង នា​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ នេះ​ហាក់​មាន​ភាព​កក់ក្ដៅ​ខ្លាំង​បន្តិច​មែន ប៉ុន្តែ​សន្ទុះ​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​តែ​បន្ត​សម្រុក​មក​កាន់​រមណីយដ្ឋាន​អង្គរ​យ៉ាង​កុះករ ក្នុង​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

ស្នាមញញឹម និង​ភាព​សប្បាយ​រីករាយ បាន​គ្របដណ្ដប់​ពេញ​បរិវេណ​ប្រាសាទ​នានា ។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា តម្លៃ​នៃ​សិល្បៈ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​ដួង​ព្រលឹង​ដូនតា​ខ្មែរ គឺជា​មេដែក​ឆក់​ទាញ​បេះដូង​អ្នកទេសចរ​មក​ពី​គ្រប់​ទិស​ទី​ឱ្យមក​ផ្ដិត​យក​ជោគជ័យ និង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​នៅ​លើ​ទឹកដី​អច្ឆរិយៈ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ