ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ លោក ថា​ក់ ស៊ី​ន គ្មាន​ទ្រព្យសម្បត្តិ​ណាមួយ​នៅ​កម្ពុជា​នោះ​ឡើយ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា លោក ថា​ក់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា លោក ថា​ក់ ស៊ី​ន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ គ្មាន​ទ្រព្យសម្បត្តិ​ណាមួយ​នៅ​កម្ពុជា​នោះ​ឡើយ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​ថា ៖ “​ខ្ញុំ​ទើប​ឃើញ​សារព័ត៌មាន​ចុះ​ផ្សាយ​ថា ឯកឧត្តម ថា​ក់ ស៊ី​ន មានទ្រព្យ​សម្បត្តិ​នៅ​កម្ពុជា និង​ដែល​អាជ្ញាធរ​កម្ពុជា ត្រៀម​បង្កក​ទ្រព្យសម្បត្តិ​ទាំងនោះ​។ ទោះ​ខ្ញុំ និង​ឯកឧត្តម ថា​ក់ ស៊ី​ន មាន​បញ្ហា​ជាមួយ​គ្នា​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​មានការ​ទទួលខុសត្រូវ រក្សា​នូវ​ភាព​ស្អាតស្អំ​របស់​ឯកឧត្តម ថា​ក់ ស៊ី​ន ផង​ដែរ​” ។

សម្តេច ក៏​បាន​លើក​ឡើង​ថា មិន​ថា ឯកឧត្តម ថា​ក់ ស៊ី​ន ឬ​លោក​ជំទាវ យ៉ី​ង ឡាក់ ពុំ​មានទ្រព្យ​សម្បត្តិ ឬ​ការ​រកស៊ី​ណាមួយ​នៅ​កម្ពុជា​នោះ​ទេ​។ ពេល​ឯកឧត្តម ថា​ក់ ស៊ី​ន ឬ យ៉ី​ង ឡាក់ មក​កម្ពុជា គឺ​ប្រើប្រាស់​រថយន្ត​របស់ខ្ញុំ​ទាំងអស់ បង្ហាញ​ថា ថា​ក់ ស៊ី​ន គ្មាន​ទ្រព្យសម្បត្តិ​ណាមួយ​នៅ​កម្ពុជា​នោះ​ឡើយ ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ “​ខ្ញុំ​គួរ​បញ្ជាក់​បន្ថែម​ថា ឯកឧត្តម ថា​ក់ ស៊ី​ន និង​ខ្ញុំ មិន​ដែល​បាន​ពិភាក្សា​គ្នា រឿង​ធ្វើ​អាជីវកម្ម​រក​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​សម្រាប់​បុគ្គល ឬ​គ្រួសារ​នោះ​ទេ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​ដឹង​ថា ប្រ​សិន​ព័ត៌មាន​បែប​នេះ​ចេញពី​កម្ពុជា ខ្ញុំ​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ដែល​ជាតិ​សាសន៍​របស់​យើង​ត្រូវ​រក្សា​នូវ​ភាព​ថ្លៃថ្នូរ មិន​កុហក ភូតភរ​មួលបង្កាច់ ប្រឌិត​រឿង​ខុស​ការ​ពិត​។ ប្រសិនបើ​រឿង​នេះ​ចេញពី​ប្រទេស​ថៃ ត្រូវ​ទុក​ឲ្យ​អាជ្ញាធរ​ថៃ ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ