ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងដែក​ម្នាក់​ធ្លាក់​ពីលើ​កន្ត្រក​ដង​ស្ទូច​កម្ពស់​ប្រមាណ​១០​ម៉ែត្រ រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជាងដែក​ម្នាក់ បាន​ធ្លាក់​ពីលើ​កន្ត្រក​ដង​ស្ទូច កម្ពស់​ប្រមាណ ១០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ​ហេតុការណ៍​គ្រោះថ្នាក់​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ជាងដែក​ម្នាក់ បាន​ធ្លាក់​ពីលើ​កន្ត្រក​ដង​ស្ទូច កម្ពស់​ប្រមាណ ១០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​អគារ​ស្នាក់​ការ​ក្រុមហ៊ុន អាស៊ី រៀល អ៊ី​ស្ទេ​ត ខេ​ម​បូ​ឌា (ARC) ស្ថិត​នៅ​បុរី​មួយ​កន្លែង ក្រោយ​ផ្សារ​អ៊ី​អន​២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​បុរស​រូប​នោះ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ គេ​អះអាង​ថា ជា​ជាងដែក ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ។

​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ រួម​នឹង​ក្រុមការងារ​រៀបចំ​ឥ​វ៉ា​ន់​ដាក់​ក្នុង​កន្ត្រក​ស្ទូច​ឡើង​ទៅ​លើដំបូល​ស្នាក់​ការ​ក្រុមហ៊ុន​ខាងលើ ស្រាប់តែ​របូតដៃ​ធ្លាក់​មក​ក្រោម បណ្ដាល​ឲ្យ​បោក​ក្បាល​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុមការងារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ក្រុម​ជាង​រូប​នោះ​រៀបចំ​ធ្វើ​អ្វី​ពិតប្រាកដ​ឡើយ​។

​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​សាកសួរ និង​ស្រាវជ្រាវ​ជុំវិញ​ការ​កើត​មាន​គ្រោះថ្នាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ