បង្ក្រា.បឡានដឹកសាច់បង្កកជិត៧តោន យកមកដុ.តកម្ទេចចោល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រថយន្តឃ្លុបមួយគ្រឿងដែលដឹកសាច់បង្កកនាំចូលពីក្រៅប្រទេសទំងន់ជិត៧តោន ត្រូវបានមន្ត្រីគយ និងរដ្ឋករខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបយកទៅដុតកំទេចចោល ។

ការដុតកម្ទេចសាច់បង្កកទំងន់ជិត៧តោន ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅជើងភ្នំប្រាក់សំបូរ ស្ថិតនៅក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការដុតកម្ទេចសាច់បង្កកមួយរថយន្តខាងលើនេះ មានការចូលពីសំណាក់មន្ត្រីគយកាំកុងត្រូល កំលាំងអាវុធ មន្ត្រីតុលាការ និងអាជ្ញាធរមូលដ្ឋានផងដែរ ។

រថយន្តដែលមន្ត្រីគយបង្ក្រាបបានជាប្រភេទរថយន្តឃ្លុបបិទអក្សរចិន និងមានបិទម៉ាកយីហោត្រីសាច់ បន្លែ ផ្លែឈើ និងមុខម្ហូបជាច្រើន ម៉ាកFAW ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ3G- 7738 មិនទាន់ស្គាល់អត្តសញ្ញាណ អ្នកបើកបរនិងជារបស់ក្រុមហ៊ុនណានោះទេ។

តាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ចថា ការបង្ក្រាបរថយន្តដឹកសាច់បង្កកទំងន់ជិត៧តោនខាងលើនេះ នៅលើផ្លូវល្បឿនលឿន ពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ។ លុះពេលធ្វើដំណើរមកដល់ក្នុងទឹកដីស្រុកភ្នំស្រួច ត្រូវបានកំលាំងគយធ្វើការបង្ក្រាបបាន មានដូចជាជើងមាន់ ស្លាបមាន់ ជើងទា ស្លឹកត្រចៀកជ្រូក គ្រឿងក្នុងជ្រូក និងត្រីប្រឡាក់ផងដែរ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។











ចែករំលែកព័តមាននេះ