សំណង់បង្ហៀរទឹកទំនប់កណ្តុរបានក្លាយជាតំបន់លេងទឹកសម្រាប់ប្រជាពលរដ្ឋក្នុង១ថ្ងៃមានរាប់រយនាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សំណង់បង្ហៀរទឹកទំនប់កណ្តុរបានក្លាយជាតំបន់លេងទឹកសម្រាប់ប្រជាពលរដ្ឋទៅកំសាន្ត ក្នុង១ថ្ងៃមានរាប់រយនាក់ គិតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

ប្រជាពលរដ្ឋបានប្រាប់ថា សំណង់បង្ហៀរទឹកទំនប់កណ្តុរមានអ្នកទៅលេងទឹក១ថ្ងៃមានរាប់រយនាក់រាល់ថ្ងៃ នៅពេលមានទឹកហូរកាត់សំណង់បង្ហៀរនាំគ្នាទៅងូតទឹក និងទៅលេងកំសាន្តរាល់ថ្ងៃ និងមានលក់ដូរនំនេកសម្រាប់អ្នកដែលទៅលេងកំសាន្តដែលមានអ្នកមកលេងរយៈពេលជាង១សប្តាហ៍មកហើយមានមនុស្សម្នាទៅលេងជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា អ្នកដែលទៅលេងសំណង់បង្ហៀទឹកទំនប់កណ្តុរនេះ មានរាល់ឆ្នាំ នៅពេលមានទឹកឡើងលិចសំណង់បង្ហៀទឹកហូរកាត់ ប្រជាពលរដ្ឋបាននាំគ្នាទៅលេងកំសាន្តនិងទៅលេងជាលក្ខណៈគ្រួសារ ខ្លះមិនលេងទឹក តែនាំគ្រួសារមកអង្គុយលេងមើលទេសភាព និងខ្យល់អាកាសនៅពេលល្ងាច គឺខ្យល់អាកាសល្អ។

អាជ្ញាធរសង្កាត់ទឹកថ្លាបានណែនាំដល់ប្រជាពលរដ្ឋ ដែលទៅលេងកំសាន្តចំណុចសំណង់
បង្ហៀទឹកត្រូវមានការប្រុងប្រយ័ត្ន ព្រោះមានទឹកហូរខ្លាំងអាចរសាត់តាមទឹកធ្លាក់ចូលទឹកជ្រៅប្រឈមគ្រោះថ្នាក់គ្រប់ពេល ពិសេសនោះ គឺក្មេងតូចៗឪពុកម្តាយត្រូវតែប្រុងប្រយ័ត្នហើយសុំឱ្យប្រជាពលរដ្ឋដែលទៅលេងកំសាន្ត ត្រូវចូលរួមសំអាតអនាម័យការពារបរិស្ថានគ្រប់គ្នាធ្វើយ៉ាងណាអោយមានសោភ័ណភាពល្អ៕








ចែករំលែកព័តមាននេះ