ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំបាច់ត្រូវស្ដារឡើងវិញ ! អភិបាលខេត្តជំរុញមន្ត្រីជំនាញប្រមូលទិន្នន័យផលប៉ះពាល់ទឹកជំនន់ទាំង ៨ ស្រុក

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លទ្ធភាព​ស្តារ​ឡើង​វិញ អំពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥…

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លទ្ធភាព​ស្តារ​ឡើង​វិញ អំពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥ ។

លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​ផល​ប៉ះពាល់​ទឹកជំនន់​ទន្លេមេគង្គ នៅ​សាល​ប្រជុំ​ធំសាលា​ខេត្តកំពង់ចាម ដោយ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​បី មន្ទីរ​អង្គភាព​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប ។

លោក គុន សុភា អភិបាលរង​ខេត្តកំពង់ចាម​បាន​ឡើង​រាយការណ៍​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ និង​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ មាន​ចំនួន​៨​ស្រុក ក្នុង​នោះ​មាន ស្រុក​កំពង់សៀម ស្រុក​ស្ទឹង​ត្រង់ ស្រុក​កោះសូទិន ស្រុក​កងមាស ស្រុក​ស្រី​សន្ធរ ស្រុក​បា​ធា​យ ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ស្មើ​ហ្នឹង​៤៧​ឃុំ និង​១៤១​ភូមិ ។

លោក​បាន​បន្ត​ថា ករណី​ទឹកជំនន់​នោះ​បាន​បណ្ដាល​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៤០០០​គ្រួសារ នៅផ្ទះ​ជាង​៣០០០​ខ្នង ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ចំនួន​៦២​គ្រួសារ ។

ជាមួយ​គ្នា​នោះ ចំពោះ​ដំណាំ​ស្រូវ រង​ផល​ប៉ះពាល់​ជាង​៥ ០០០​ហិ​កតា ក្នុង​នោះ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ជាង​២០០ ហិ​កតា រីឯ​ដំណាំ​រួម​ផ្សំ បាន​រង​ផល​ប៉ះពាល់​ជាង​៦០០ ហិ​កតា ។

ជាមួយ​គ្នា​នោះ​ដែរ​បាន​ធ្វើ​ឱ្យ​បាក់​ច្រាំង​ទន្លេ​១៧​លើក មាន​ប្រវែង​ជាង​៥ ០០០ ម៉ែត្រ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​កៅស៊ូ ផ្លូវ​បេតុង និង​ផ្លូវ​ដី សរុប​ប្រវែង​១៣០ ៩៩០ ម៉ែត្រ​ផង​ដែរ ។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ណែនាំ និង​ជំរុញ​ដល់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏​ដូច​ជា អភិបាលស្រុក ដែល​រង​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​នោះ​ត្រូវ​រៀបចំ​ឯកសារ​ឱ្យ​បាន​ច្បាស់លាស់ ត្រឹមត្រូវ និង​ឆាប់រហ័ស ដើម្បី​ធ្វើ​យ៉ាងណា ស្នើ​សុំ​ទៅ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ធ្វើការ​ស្ដារ​ឡើង​វិញ​អោយ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ