ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​សូម​ប្រយ័ត្ន​ ! ៧​ថ្ងៃ​ដើមខែតុលា គ្រោះថ្នាក់​ចរាចរណ៍ផ្ដា.ច់ជីវិត​មនុស្ស​២៦​នាក់

30 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃា.តករ​លើ​ដងផ្លូវ ក្នុង​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស បន្ត​កើតឡើង​ចំនួន​៣៦​ករណី…

រាជធានី​ភ្នំពេញ ៖ ឃា.តករ​លើ​ដងផ្លូវ ក្នុង​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស បន្ត​កើតឡើង​ចំនួន​៣៦​ករណី បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់​ចំនួន​២៦​នាក់ និង​រង​របួសធ្ងន់​ស្រាល​ចំនួន​៤៦​នាក់ ។ នេះ​បើ​តាម​ឯកឧត្តម​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​រួម​មាន នៅ​ថ្ងៃ​ទី​១ ខែតុលា មាន​១​ករណី​ស្លា​.​ប់​១​នាក់ ថ្ងៃ​ទី​២ មាន​៤​ករណី ស្លា​.​ប់​៣​នាក់ របួស​១២​នាក់​, ថ្ងៃ​ទី​៣ មាន​៦​ករណី ស្លា​.​ប់​៥​នាក់ របួស​៦​នាក់ ថ្ងៃ​ទី​៤ មាន​៦​ករណី ស្លា​.​ប់​៥​នាក់ របួស​២​នាក់ ថ្ងៃ​ទី​៥ មាន​៩​ករណី ស្លា​.​ប់​៦​នាក់ របួស​៦​នាក់ ថ្ងៃ​ទី​៦ មាន​៧​ករណី ស្លា​.​ប់​៤​នាក់ របួស​១៩​នាក់ និង​ថ្ងៃ​ទី​៧ តុលា មាន​៣​ករណី ស្លា​.​ប់​២​នាក់ របួស​១​នាក់​។

ឯកឧត្តម ទូច សុ​ឃៈ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​នោះ គឺ​មាននៅ​តាម​មូលដ្ឋាន​ជា​អាទិ៍ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះ​សីហ​នុ កែប កំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយ​មាន​ជ័យ ព្រះ​វិហារ រន​គិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តព្រៃវែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ