ខេត្តបន្ទាយមានជ័យ ៖ សំណង់ព្រែកសឿនិងចំណោមទឹកស្រកជិត១តឹកតែប៉ៈពាល់លិចស្រូវប្រមាណជាង១០០ហិកតារហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅស្រុកមង្គលបូរី។
លោក ជា ទី មេឃុំសឿបានប្រាប់ថា សំណង់ព្រែកសឿនិងព្រែកចំណោមថ្ងៃនេះទឹកស្រកជិត១តឹកតែបណ្តាលប៉ៈពាល់លិចស្រូវប្រមាណជាង១០០ហិកតារយៈពេលជិត១សប្តាហ៍ហើយនៅវាលខាងលិចប្រឡាយព្រែកសឿដែលជាប្រភេទស្រូវមិនប្រកាន់រដូវរឺស្រូវស្រាលមានអូរអឹម ស្រូវសែនក្រអូបនិងស្រូវស្រង៉ែដែលទើបបង្កបង្កើនផលបានរយៈពេលកន្លៈទៅ១ខែ។
លោកបានបញ្ជាក់ថា៖ជំនន់ទឹកភ្លៀងបណ្តាលលិចមុខសំណង់ទ្វារទឹកព្រែសឿនិងទឹកហូរខ្លាំងនៅសំណង់បង្ហៀទឹកបណ្តាលត្រាក់ទ័រនិងគោយន្តរឺម៉ាស៊ីនច្រូតមិនអាចឆ្លងកាត់បានរយៈពេលជាង១សប្តាហ៍ហើយ តែប្រជាពលរដ្ឋអាចចរាចរណ៍ទៅមកបានព្រោះមានស្ពានឈើដែលធ្វើឆ្លងកាត់លើសំណង់បង្ហៀទឹកគឺទៅមកជាបានជាធម្មតា។
លោក ឡាយ សុធី អនុប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យនៅព្រែកចំណោមនិងព្រែកសឿក្នុងភូមិសាស្គ្រស្រុកមង្គលបូរីថ្ងៃនេះទឹកបានស្រកជាបណ្តើរៗហើយក្រោយភ្លៀងត្រូវបានរាំងផ្នែកខាងព្រោះជាជំនន់ទឹកភ្លៀងតែស្ថានភាពទឹកស្ទឹងមង្គលបូរីកំរិតទឹក៤.៩៥ម៉ែត្រប្រកាសអាសន្ន៥.៥០ម៉ែត្រ ស្ទឹងសិរីសោភ័ណកំរិតទឹក៦.៨០ម៉ែត្រកំរិតប្រកាសអាសន្ន៧.៥០ម៉ែត្រ អាងត្រពាំងថ្មស្រុកភ្នំស្រុកកំរិតទឹក៣.៥៤ម៉ែត្រកំរិតទឹកត្រូវបានប្រកាសអាសន្ននិងប្រុងប្រយ័ត្ន៣.៥ម៉ែត្រ ស្ទឹងស្ពានស្រែងស្រុកភ្នំស្រុកកំរិតទឹក៦.១០ម៉ែត្រកំរិតទឹកប្រកាសអាសន្ន៦.៥០ម៉ែត្រ ៕










ចែករំលែកព័តមាននេះ