ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង២​ឆ្នាំ​ កម្ពុជា​បណ្ដេញ​ជនបរទេស​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ​ជាង​១​ម៉ឺន​នាក់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា កម្ពុជា​បាន​បណ្ដេញចេញ​នូវ​ជនបរទេស​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ​ជាង​១៥០០០​នាក់​រួច​ទៅ​ហើយ​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។ ថ្លែង​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា កម្ពុជា​បាន​បណ្ដេញចេញ​នូវ​ជនបរទេស​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ​ជាង​១៥០០០​នាក់​រួច​ទៅ​ហើយ​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។

ថ្លែង​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​សម្អាត​ប្រាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ថ្លែង​រំលឹក​ថា កាលពី​អាណត្តិ​ទី​៦ កម្ពុជា​ក៏​បាន​បណ្ដេញចេញ​នូវ​បរទេស​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ​ជាង ២១០០០​នាក់ ក្នុង​មួយ​អាណត្តិ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​ប្រមុខ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​ «​ក្នុង​អាណត្តិ​ទី​៦ ក្រោម​​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ដ្រី ព្រមទាំង​សម្ដេច​ក្រឡាហោម ស ខេ​ង យើង​បាន​បណ្ដេញចេញ​ជនបរទេស​ដែល​ពាក់ព័ន្ធ​អន​ឡាញ​​ជាង ២១០០០​នាក់ ក្នុង​មួយ​អាណត្តិ​ ។ ដោយឡែក ក្នុង​នីតិកាល​ទី​៧​នេះ គិត​ត្រឹម​ជាង​២​ឆ្នាំ នៃ​ដើម​អាណត្តិ​ទី​៧​នេះ យើង​បាន​បណ្ដេញចេញ​ប្រមាណ​ជាង ១៥០០០​នាក់​រួច​ទៅ​ហើយ»​​​។

ប្រមុខ​ក្រសួងមហាផ្ទៃបន្ដ​ថា ការ​បណ្ដេញ​ជនបរទេស​ទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅ​លើ​កិច្ច​ការងារ​បទល្មើស​អន​ឡាញ​ ។

ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា កិច្ច​ការងារ​បង្ក្រាប​បទល្មើស​អន​ឡាញ មិនមែន​តែ​កម្ពុជា​ម្នាក់ឯង​ទទួលខុសត្រូវ​នោះ​ទេ ដូច្នេះ ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​នានា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញទៅ​មក ដើម្បី​រួម​បង្ក្រាប​បទល្មើស​អន​ឡាញ​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​វិវត្តន៍​នៃ​ការ​ឆបោក​បទល្មើស​អន​ឡាញ​មាន​ភាព​ជឿនលឿន បើ​ធៀប​នឹង ៥​ឆ្នាំ​មុន គឺ​មាន​លក្ខណៈ​ខុស​គ្នា​។ ការ​ឆបោក​បទល្មើស​អន​ឡាញ សម្រាប់​ប្រទេស​កម្ពុជា មិនមែន​ជាទី​ផ្សារ​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​នោះ​ទេ គឺ​ពិភពលោក ដូច្នេះ ត្រូវ​មានការ​ចូលរួម​ទប់ស្កាត់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។

ឯកឧត្តម​បាន​បន្ថែម​ថា «ពេល​មុខ​នេះ មាន​លក្ខណៈ​ទីប្រជុំជន (​ឆបោក​អន​ឡាញ​) មាន​ន័យ​ថា មួយ​កន្លែង​ៗ​ច្រើន​នាក់​។ ប៉ុន្ដែ​មក​ដល់​នេះ គាត់​បែងចែក​ជា​ដុំ​តូច​ៗ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ