ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីភ្នំពេញទៅដល់ខេត្តរតនគិរី ដោយជោគជ័យ ​ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍

17 ម៉ោង មុន

ខេត្តរតនគរី៖ យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីរាជធានីភ្នំពេញ ទៅដល់ខេត្តរតនគិរី ដោយជោគជ័យ ប្រើរយៈពេល១២ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។…

ខេត្តរតនគរី៖ យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីរាជធានីភ្នំពេញ ទៅដល់ខេត្តរតនគិរី ដោយជោគជ័យ ប្រើរយៈពេល១២ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថាការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ គឺនៅល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋ ក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវជន រម៉ាស់ គ្វេន ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ បាននាំយកនូវថវិកា​លើកទឹកចិត្តមួយចំនួនដល់យុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពី រាជធានីភ្នំពេញ មកកាន់ទឹក ដីឦសានខេត្តរតនគិរីក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។

ជាទិសដៅបន្ទាប់យុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ១៨រូបនេះ នឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចម្ងាយជាង ៦០ គ.ម. ពីក្រុងបានលុង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ