ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហការ​ល្អ ៖ ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​ពី​ថៃ​៣០​នាក់ ត្រូវ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យដឹក​ជញ្ជូន​ដល់​ផ្ទះ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលរដ្ឋ​ខ្មែរ​ដែល​វិល ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ចំនួន​៣០​នាក់ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ត្រូវ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​០២​គ្រឿង ដឹក​ជ​ញ្ចូ​ន​ពួក​គាត់​ទៅ​កាន់​តាម​បណ្តា​ខេត្ត ។…

បន្ទាយ​មាន​ជ័យ ៖ ពលរដ្ឋ​ខ្មែរ​ដែល​វិល ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ចំនួន​៣០​នាក់ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ត្រូវ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​០២​គ្រឿង ដឹក​ជ​ញ្ចូ​ន​ពួក​គាត់​ទៅ​កាន់​តាម​បណ្តា​ខេត្ត ។ នេះបើយោងតាមផេកទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យបានប្រកាសនាថ្ងៃទី០៧ ខែតុលានេះ ។

អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៥​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី យ៉​ត សុផល ស្នងការ​រង ផែនការ​ងារ​កិច្ចការ​ប៉ុស្តិ៍ ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​១៥​នាក់ សហការ​ជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ជួយ​សម្របសម្រួល​ដល់​ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង ខេត្តបាត់ដំបង ។

ជា​លទ្ធផល នៅ​ថ្ងៃ​អង្គា​រ៍​នេះ ចាប់ពី​ម៉ោង​៨.០០ នាទី​ព្រឹក ដល់​ម៉ោង​៤.០០​នាទី​ល្ងាច ប្រជាពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់ មាន​ចំនួន​៣០​នាក់ ស្រី​១៦​នាក់ ក្នុង​នោះ​កម្លាំង​នគរបាល​យើង​បាន​ប្រើប្រាស់​រថយន្ត​០២​គ្រឿង ដឹក​ជញ្ជូន​ពលរដ្ឋ​ទាំងនោះ​ទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ នៅ​ខេត្ត​ចំនួន​២ គឺ​ខេត្តបន្ទាយមានជ័យ ២៨​នាក់ ស្រី​១៥​នាក់ និង​ខេត្តបាត់ដំបង​០២​នាក់ ស្រី​០១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ