ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ ៖ ផ្លូវជាតិលេខ៥១ ជាផ្លូវយុទ្ធសាស្ត្រជំរុញវិស័យដឹកជញ្ជូន ឧស្សាហកម្ម និងអចលនទ្រព្យ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស នា​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៥​ថា ៖ ផ្លូវជាតិ​លេខ​៥១ គឺជា​ផ្លូវ​ខ្សែក្រវាត់​ភ្នំពេញ​មួយ…

រាជធានីភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស នា​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៥​ថា ៖ ផ្លូវជាតិ​លេខ​៥១ គឺជា​ផ្លូវ​ខ្សែក្រវាត់​ភ្នំពេញ​មួយ ដែល​បាន​ជួយ​សម្រួលការ​ធ្វើ​ដំណើរ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ដូច​ជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែល​មាន​បំណង​ចង់ទៅ​ខេត្ត​តំបន់​មាត់សមុទ្រ មិន​ចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទេ គឺ​អាច​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវជាតិ​លេខ​៥១​នេះ ។

ខ្សែ​ផ្លូវ​នេះ​បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​វិស័យ​ដឹក​ជញ្ជូន និង​ឧស្សាហកម្ម ព្រមទាំង​ជា​តំបន់​ទីប្រជុំជន អំណោយផល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ដែល​បាន​ចូលរួម​បង្កើត​មុខរបរ និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​តាម​បណ្តោយ​ខ្សែ​ផ្លូវ​នេះ ។

ផ្លូវជាតិ​លេខ​៥១ ក៏​ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ លេខ​១ (AH-1) នៃ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ឆ្ពោះទៅ​ច្រកព្រំដែន​កម្ពុជា​-​ថៃ (​ប៉ោយ​ប៉ែ​ត​) និង​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​លេខ​១១ (AH-11) ឆ្ពោះទៅ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ខេត្ត​ព្រះ​សីហ​នុ ហើយ​អា​ចត​ភ្ជាប់​តាម​រយៈ​ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៣៣ ទៅ​កាន់​ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍ធម្មជាតិ និង​តំបន់ឆ្នេរ​ដ៏​ស្រស់​ត្រកាល​របស់​កម្ពុជា ។

សូម​ជម្រាប​ជូន​ថា ផ្លូវជាតិ​លេខ​៥១ មាន​ប្រវែង​៣៧,៩៥ គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ឧដុង្គ (​ផ្លូវជាតិ​លេខ​៥) ដល់​ថ្នល់ទទឹង (​ផ្លូវជាតិ​លេខ​៤) បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ និង​បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ