ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី សិក្សាឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ​ និងគម្រោងសក្តានុពលផ្សេងៗ​

11 ម៉ោង មុន

រាជធានីភ្នំពេញ៖ ម៉ាឡេស៊ី សិក្សាលើឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវទឹក សមុទ្រ កំពង់ផែ ព្រមទាំងគម្រោងសក្តានុពលផ្សេងៗ។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថានាព្រឹកថ្ងៃ​ទី៧ ខែតុលា…

រាជធានីភ្នំពេញ៖ ម៉ាឡេស៊ី សិក្សាលើឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវទឹក សមុទ្រ កំពង់ផែ ព្រមទាំងគម្រោងសក្តានុពលផ្សេងៗ។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថានាព្រឹកថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមការសម្របសម្រួលពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

បើតាមក្រសួង, ជំនួបនេះធ្វើឡើងដើម្បីឈ្វេងយល់ពីឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវទឹក សមុទ្រ កំពង់ផែ ព្រមទាំងគម្រោងសក្តានុពលផ្សេងៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ