ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​មីស៊ីល​ដែល​អាមេរិក​គ្រោង​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​នោះ​អាច​បំពាក់​ក្បា.ល​គ្រា.ប់​នុយ​ក្លេអ៊ែរ

24 វិនាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​កំពុង​រង់​ចាំ​​ស្ដាប់​ការ​បក​ស្រាយ​បំភ្លឺ​ឱ្យ​បាន​ច្បាស់​បន្ថែមទៀត​នៅ​ក្នុង​ករណី​ដែល​អាមេរិក​ថា​ចង់​បញ្ជូន​មីស៊ីល​បណ្ដែត​ម៉ាក​ថូម៉ា​ហក (Tomahawk) ទៅ​ឱ្យ​អ៊ុយ​ក្រែន​នោះ​តែ​ពិត​ដែរ​ឬ​ទេ​។ រុស្ស៊ី​ថា​មីស៊ីល​នេះ​មិន​មែន​ធម្ម​តា​ទេ វា​​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​​​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​យប់​មិញ​ថា​លោក​ចង់​ដឹង​ឱ្យ​ប្រាកដ​ថា​តើ​អ៊ុយ​ក្រែន​បន្ទាប់​ពី​មាន​មីស៊ីល​នេះ​នៅ​ក្នុង​ដៃ​ហើយ​ពួក​គេ​នឹង​យក​មីស៊ីល​នេះ​ទៅ​ធ្វើ​អ្វី​។ លោក​ត្រាំ​ថា​គាត់​ចង់​ដឹង​អំពី​ផែន​ការ​របស់​អ៊ុយ​ក្រែន​ជា​មុន​សិន​មុន​នឹង​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ថា​ត្រូវ​ផ្ដល់​ ឬ​មិន​ផ្ដល់​មីស៊ីល​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​។ ​​ថូម៉ាហក​ជា​មីស៊ីល​សម្រាប់​បាញ់​ប្រហារ​ទៅ​លើ​ប្រទេស​បច្ចា​មិត្ត​…

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​កំពុង​រង់​ចាំ​​ស្ដាប់​ការ​បក​ស្រាយ​បំភ្លឺ​ឱ្យ​បាន​ច្បាស់​បន្ថែមទៀត​នៅ​ក្នុង​ករណី​ដែល​អាមេរិក​ថា​ចង់​បញ្ជូន​មីស៊ីល​បណ្ដែត​ម៉ាក​ថូម៉ា​ហក (Tomahawk) ទៅ​ឱ្យ​អ៊ុយ​ក្រែន​នោះ​តែ​ពិត​ដែរ​ឬ​ទេ​។ រុស្ស៊ី​ថា​មីស៊ីល​នេះ​មិន​មែន​ធម្ម​តា​ទេ វា​​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​​​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​យប់​មិញ​ថា​លោក​ចង់​ដឹង​ឱ្យ​ប្រាកដ​ថា​តើ​អ៊ុយ​ក្រែន​បន្ទាប់​ពី​មាន​មីស៊ីល​នេះ​នៅ​ក្នុង​ដៃ​ហើយ​ពួក​គេ​នឹង​យក​មីស៊ីល​នេះ​ទៅ​ធ្វើ​អ្វី​។

លោក​ត្រាំ​ថា​គាត់​ចង់​ដឹង​អំពី​ផែន​ការ​របស់​អ៊ុយ​ក្រែន​ជា​មុន​សិន​មុន​នឹង​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ថា​ត្រូវ​ផ្ដល់​ ឬ​មិន​ផ្ដល់​មីស៊ីល​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​។ ​​ថូម៉ាហក​ជា​មីស៊ីល​សម្រាប់​បាញ់​ប្រហារ​ទៅ​លើ​ប្រទេស​បច្ចា​មិត្ត​ ​​មិន​មែន​ជា​មីស៊ីល​សម្រាប់​ការ​ពារ​ខ្លួន​ដូច​ផេ​ទ្រាត​ (Patriot) នោះ​ទេ។ ម៉្យាង​ទៀត​ ថូម៉ាហក​អាច​បាញ់​បាន​ឆ្ងាយ​ដល់​រាប់​ពាន់​គីឡូ​ម៉ែត្រ​។ ដូច្នេះ​ បើ​អ៊ុយ​ក្រែន​មាន​មីស៊ីល​នេះ​នៅ​ក្នុង​ដៃ ហើយ​ប្រើ​សម្រាប់​វាយ​ប្រហារ​រុស្ស៊ី​ ពេល​នោះ​អាច​ធ្វើ​ឱ្យ​រុស្ស៊ី​ប្រឈម​នឹង​បញ្ហា​ថ្មី​មួយ​ទៀត​។​

មូល​ហេតុ​ដែល​លោក​ត្រាំ​មិន​ចង់​បញ្ជូន​មីស៊ីល​នេះ​ទៅ​អ៊ុយ​ក្រែន​ព្រោះ​មិន​ចង់​ពង្រីក​សង្គ្រាម​។ លោក​​ចង់​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។ ប៉ុន្តែ​ចុង​ក្រោយ​នេះ លោក​បង្ហើប​ឱ្យ​ដឹង​ថា​លោក​បាន​សម្រេច​ចិត្ត​ជា​បណ្ដើរ​ៗ​ហើយ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េ​ស្កូស ថ្លែង​ថា​យើង​យល់​ថា​យើង​ត្រូវ​រង់​ចាំ​​អ៊ុត​សភាព​ការណ៍​សិន​ដើម្បី​ចង់​ឃើញ​​អាមេរិក​​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ឱ្យ​បាន​ច្បាស់​លាស់​ជាង​នេះ​។​

អ្នក​នាំ​ពាក្យ​រូប​នេះ​កត់​សម្គាល់​ថា​កាល​ពីជំនាន់​លោក​បៃដិន​ លោក​បាន​បញ្ជូន​អា​វុធ​ទៅ​ដល់​ដៃ​អ៊ុយ​ក្រែន​រួច​ហើយ​ទើប​លោក​ប្រកាស​ជា​ក្រោយ​។ លោក​ពូទីន​នៅ​ក្នុង​ការ​ធ្វើ​អត្ថា​ធិប្បាយ​នៅ​ឯ​វេទិកា​សា​ធារណៈ​មួយ​​កាល​ពី​ថ្ងៃ​អាទិត្យ​លោក​បាន​ព្រមាន​ទុក​ជា​មុន​ថា​ឱ្យ​តែ​អាមេរិក​ហ៊ាន​បញ្ជូន​មីស៊ីល​នេះ​ទៅ​អ៊ុយ​ក្រែន ​​ទំនាក់​ទំនង​រវាង​ម៉ូស្គូ និង​វ៉ាស៊ីន​តោន​នឹង​មាន​បញ្ហា​ជា​មិន​ខាន​។

លោក​ប៉េស្កូស​ថ្លែង​​​ថា​ចំណុច​សំខាន់​យើង​ត្រូវ​យល់​ថា​មីស៊ីល​ដែល​យើង​កំពុង​តែ​និយាយ​នេះ​​​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អ៊ែរ​។ ហេតុ​នេះ​វា​ជា​សញ្ញា​គ្រោះ​ថ្នាក់ និង​សញ្ញា​​នៃ​ការ​ផ្ទុះ​សង្គ្រាម​កាន់​តែ​ខ្លាំង​។ ថូម៉ាហក​អាច​បាញ់​បាន​ចម្ងាយ​២៥០០​គីឡូ​ម៉ែត្រ​។ បើ​អ៊ុយ​ក្រែន​បាញ់​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​អាច​វាយ​ប្រហារ​ទី​ក្រុង​ម៉ូស្គូ និង​ទី​ក្រុង​ដទៃ​ទៀត​របស់​រុស្ស៊ី​ដែល​ជាប់​នឹង​ទ្វីប​អឺរ៉ុប​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ