សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៦ តុលា បានគំរាមប្រើច្បាប់ប្រឆាំងការបះបោរជាច្បាប់មួយមានតាំងពីឆ្នាំ១៨០៧មក ដែលអនុញ្ញាតឲ្យប្រធានាធិបតីដាក់ពង្រាយកងទ័ពក្នុងដែនដីអាមេរិក ក្នុងករណីមានចលាចលស៊ីវិលធ្ងន់ធ្ងរ។

លោកត្រាំអះអាងថា លោកនឹងមិនរារែកឡើយ ក្នុងការប្រកាសពីវិធានការវិសាមញ្ញនោះ ប្រសិនបើបណ្ដាតុលាការ ឬបណ្ដាអាជ្ញាធរមូលដ្ឋាន ប៉ុនប៉ងរាំងខ្ទប់បណ្ដាសេចក្ដីសម្រេចរបស់លោក។ លោកបន្តថា មានហេតុផលដែលយើងអាចប្រើច្បាប់់ប្រឆាំងការបះបោរ។
ប្រសិនបើខ្ញុំត្រូវប្រកាសប្រើច្បាប់នោះខ្ញុំនឹងធ្វើ។ ប្រសិនបើមនុស្សទាំងឡាយត្រូវសម្លាប់ ហើយប្រសិនបើតុលាការរារាំងយើង ឬបណ្ដាអភិបាលរដ្ឋ និងអភិបាលក្រុងរារាំងយើង នោះប្រាកដណាស់ខ្ញុំនឹងប្រកាសប្រើច្បាប់នោះ។
ការព្រមានថ្មីនោះធ្វើឡើងពេលដែលលោកដូណាល់ត្រាំចេញបញ្ជារួចហើយ ឲ្យបញ្ជូនកងទ័ពសហព័ន្ធទៅកាន់ក្រុងស៊ីកាហ្គោ និងក្រុងព័រឡែន ផ្ទុយពីឆន្ទះរបស់អាជ្ញាធរមូលដ្ឋាន។ នៅក្រុង
ស៊ីកាហ្គោក្រិត្យមួយរបស់ប្រធានាធិបតីគ្រោងដាក់ពង្រាយកងឆ្មាំជាតិ៣០០នាក់ ដើម្បីការពារបណ្ដាភ្នាក់ងារនិងទ្រព្យសម្បត្តិសហព័ន្ធ។ នៅក្រុងព័រឡែនបណ្ដាចៅក្រមសហព័ន្ធបានផ្អាក២
លើកហើយ ការដាក់ពង្រាយទ័ពបែបនោះ ដោយវាយតម្លៃថា ពុំមានការបះបោរ ឬការគំរាមកំហែងសម្រាប់សន្តិសុខជាតិឡើយ។
វោហាសាស្ត្រកាចរបស់លោកត្រាំ កើតមាន ក្នុងបរិយាកាសនៃការប្រឈមមុខដាក់គ្នា រវាងសេតវិមាននិងទីក្រុងធំៗជាច្រើន គ្រប់គ្រងដោយពួកអ្នកប្រជាធិបតេយ្យ៕
ចែករំលែកព័តមាននេះ