រាជធានីភ្នំពេញ៖ យោងតាមការផ្សាយផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត វិបត្តិរំលាយអាហារ គឺជាបញ្ហាសុខភាពទូទៅមួយ ដែលកំពុងជួបប្រទះញឹកញាប់ក្នុងចំណោមប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។
ជំងឺនេះមានលក្ខណៈ រ៉ាំរ៉ៃ ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទាំងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងក្រុមគ្រួសារ។
រោគសញ្ញាប្រកាសអាសន្ន ៤ យ៉ាងនៃវិបត្តិរំលាយអាហារ
សូមយកចិត្តទុកដាក់លើសញ្ញាទាំង ៤ នេះ ដែលជាការស្តែងចេញធំៗនៃជំងឺវិបត្តិរំលាយអាហារ៖
- បរិភោគអាហារឆាប់ឆ្អែត: ញ៉ាំបានតិចក៏មានអារម្មណ៍ឆ្អែត ឬតឹងណែនលឿនខុសពីធម្មតា។
- តឹងណែនពោះក្រោយបរិភោគ: មានអារម្មណ៍ថាណែនតឹង ឬធ្ងន់ពោះខ្លាំង បើទោះជាញ៉ាំរួចរាល់យូរក៏ដោយ។
- ឈឺចុងដង្ហើម: មានការឈឺចាប់នៅតំបន់ចុងដង្ហើម (ផ្នែកខាងលើនៃពោះ)។
- ក្រហាយចុងដង្ហើម: មានអាការៈក្តៅ ឬក្រហាយនៅតំបន់ចុងដង្ហើម។
ជំងឺវិបត្តិរំលាយអាហារនេះគឺជា ជំងឺរ៉ាំរ៉ៃ! ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវទេ វានឹងបន្តរំខានដល់ការរស់នៅប្រចាំថ្ងៃ និងបង្កើនការចំណាយខ្ពស់ទៅលើការព្យាបាលនាពេលអនាគត៕
ចែករំលែកព័តមាននេះ